បើគិតមកដល់ថ្ងៃនេះ ក្មេងៗដែជាប់នៅក្នុងរូងភ្នំថាំហ្លួងប្រទេសថៃ គឺមានរយៈពេល ១៦ថ្ងៃទៅហើយ ហើយឥឡូវនេះត្រូវបានក្រុមអ្នកជួយសង្គ្រោះរំដោះបានចំនួន ៤នាក់នៅរសៀលថ្ងៃអាទិត្យនេះ។
គួរបញ្ជាក់ផងដែរថា ដំបូងឡើយមានក្មេង ២នាក់ប៉ុណ្ណោះត្រូវបានគេជួយសង្គ្រោះចេញពីរូងភ្នំ គឺនៅវេលាម៉ោង 4:40នាទី និង 5:50នាទី។ ចំណែកឯក្មេងពីនាក់ទៀត ក៏ត្រូវបានជួយសង្គ្រោះបន្តបន្ទាប់គ្នាផងដែរ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺក្នុងចំណោមក្មេងទាំង៤ មានម្នាក់ ហាក់ដូចជាកំពុងស្ថិតនក្នុងស្ថានភាពយ៉ាប់យ៉ឺនជាងគេ៕