ជាមនុស្ស​ស្រីសំណាង​ជាងគេ​លើ​លោក បើ​អ្នកមាន​ស្វាមី​ដែលមាន៤ចំណុច​នេះ

0
1
Happy mid adult man touching her pregnant wife's belly at home

មួយជីវិត របស់​មនុស្ស​ស្រី​គ្រប់រូប តែងតែ​ប្រាថ្នា​ចង់បាន​បុរស​ម្នាក់​ដែលមាន​ចិត្តល្អ ហើយ​អាច​រស់នៅ​ចុះសម្រុង​ជាមួយគ្នា ដើម្បី​ធ្វើជា​គូ​អ​នាគ​ត់។ តើ​ធ្វើ​ដូចម្តេច​ទៅ​ទើប​ដឹងថា ស្វាមី​របស់​ជាម​នុស្ស​ដែល​ធ្វើ​ឲ្យ​អ្នកមាន​ក្តី​សុខ​មួយជីវិត? ប្រសិនបើ​ស្វាមី​របស់​អ្នកមាន​លក្ខខណ្ឌ ៤ចំណុច​នេះ បញ្ជាក់ថា អ្នក​ពិត​ជ​រើស​មនុស្ស​ត្រូវ​ហើយ។

Image result for good husband

 

 

១.មាន​ទំនួល​ខុសត្រូវ​ចំពោះ​គ្រួសារ

មិន​ថា​រឿង​តូច​រឿង​ធំ ស្វាមី របស់​អ្នក​តែងតែ​ចេញមុខ​ដោះស្រាយ​ជានិច្ច នេះហើយ​ជា​ស្វាមី ដែលមាន​ទំនួល​ខុសត្រូវ។ ប៉ុន្តែ សុំ​ចាំ​ថា អ្នក​មិនគួរ​ប​ណ្តោ​ល​ឲ្យ​គាត់​ទទួលបន្ទុក​នេះ​តែម្នាក់ឯង​នោះទេ ដើម្បី​ជួយ​ឲ្យ​គ្រួសារ​មាន​សេ​ក្តី​សុខ និង​មាន​ភាពរុងរឿង គួរតែ​ចេះ​ចែករំលែក​ទុក្ខ​ធុរៈ​គ្នា​ទៅវិញទៅមក។

Image result for good husband

 

 

២.ចេះ​លើកទឹកចិត្ត

ការលើកទឹកចិត្ត គឺជា​ទង្វើ​ដ៏​ល្អ​មួយ​ដែល​អាចជួយ​ជំរុញ​ឲ្យ​ដៃគូ​មាន​ភាពក្លាហាន មាន​ទំនុកចិត្ត​ក្នុងការ​បំពេញភារកិច្ច​អ្វីមួយ។ វា​ក៏​អាចជួយ​ឲ្យ​អ្នកមាន​ភាព​ក​ក្តៅ និង​មាន​សុខភាព​ផ្លូវចិត្ត​ល្អប្រសើរ​ផងដែរ។

Related image

 

 

៣.ចេះ​អត់ធ្មត់

ប្តី​ប្រពន្ធ​ប្រៀបដូចជា​ចាន​ក្នុង​រាវ រមែងតែ​ប៉ះទង្គិច​គ្នា​ទៅវិញទៅមក ប្រសិនបើ​មិនមាន​ភាព​អត់ធ្មត់​ទេ​អាច​បង្ក​ទៅជា​ជម្លោះ​កើតមានឡើង​ជាពុំខាន។  ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​បាន​ស្វាមី​ដែលមាន​ចិត្ត​អត់ធ្មត់ ច្បាស់​ជា​គ្មាន​ជម្លោះ​កើតឡើង​ឡើយ ដូច្នេះ​គ្រួសារ​របស់​អ្នកនឹង​មាន​សុភ​ក្កិ​មង្គល់ និង​មានតែ​ភាព​រីករាយ​ជានិច្ច។

Image result for good husband

 

 

៤.ស្រឡាញ់​អ្នក និងគ្រួសារអ្នក

មនុស្ស​ស្រី​ភាគច្រើន​តែងតែ​ត្អូញត្អែ​ថា នៅលើ​លោក​នេះ​ពិបាក​រក​បុរស​ស្មោះ ណាស់។ ក៏ប៉ុន្តែ ប្រសិនបើ​អ្នកទទួលបាន​ស្វាមី​ដែល មិន​រវល់​រឿងស្រី ស្រឡាញ់​តែ​អ្នកមួយ ពិតជា​សំណាង​ធំ​ហើយ ហើយ​ស្នេហា​របស់​អ្នក​នឹងមាន​ភាពស្វិតស្វាញ​អស់​មួយជីវិត ម្យាទៀត​ប្រសិន​បើស្វាមី​របស់អ្នក​ស្រឡាញ់​ម្តាយ​ឪពុក​ខាង​អ្នកទៀត​នោះអ្នក​និងក្លាយ​ជាមនុស្ស​ដែលមហា​សំណាង​ហើយ​ដែល​បាន​ស្វាមី​ដូចគាត់​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here