មនុស្ស​ពីរ​ប្រភេទ បើ​ចង់​បានកូន​ប្រើ​នឹង​គេ​កុំ​ទទួលទាន​ល្ហុង​ច្រើនពេក

0
1

ល្ហុង គឺជា​ផ្លែឈើ​ធម្មជាតិ​មួយ​ប្រភេទ សម្បូរ​ទៅដោយ​ជាតិ​សរសៃ និង​សារធាតុចិញ្ចឹម​ជាច្រើន ដែល​ល្អ​បំផុត​សម្រាប់​សុខភាព ជាពិសេស​ប្រព័ន្ធ​រំលាយ​អាហារ​តែម្តង។ បើ​ទៅះ​បី​ជា​វា​ផ្តល់​អត្ថប្រយោជន៍​យ៉ាងណាក៏ដោយ មិនមែន​មនុស្ស​គ្រប់រូប​អាច​ទទួលទាន​បាន​ដូចគ្នា​នោះទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់។ ខាងក្រោម​នេះ គឺជា​ក្រុមមនុស្ស ដែល​គួរតែ​ជៀសវាង​ទទួលទាន​ផ្លែ​ល្ហុង៖

 

 

១.ស្ត្រី​មាន​ផ្ទៃពោះ

ការ​ញ៉ាំ​ផ្លែ​ល្ហុង ជាពិសេស​ល្ហុង​ខ្ចី អំឡុងពេល​មាន​ផ្ទៃពោះ អា​ចប​ណ្តោ​ល​ឲ្យ​មាន​ភាពមិនប្រក្រតី និង​រលូត​កូន។ ល្ហុង​ខ្ចី អាច​ជំរុញ​ឲ្យ​ស្បូន​មានការ​កន្ត្រាក់​ខ្លាំង ដែល​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ត្រូវ​ប្រឈម​នឹង​ការ​រលូត។ ដូច្នេះ ដើម្បី​ជៀសវាង​ហានិភ័យ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ជៀសវាង​ទទួលទាន​ផ្លែ​ល្ហុង អំឡុងពេល​មាន​ផ្ទៃពោះ។

 

២.បុរស​ដែល​ចង់បាន​កូន

ការទទួល​ទាន​ផ្លែ​ល្ហុង ក្នុង​បរិមាណ​ច្រើនពេក អាចមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​ការ​មានកូន ព្រោះ​វា​អាច​កាត់បន្ថយ​ចំនួន​មេជី​វិត​ឈ្មោល​សម្រាប់​បុរស។ ដូច្នេះ មនុស្ស​ដែលមាន​ផែន​ការចង់​មានកូន គួរតែ​ជៀសវាង​ទទួលទាន​ផ្លែ​ល្ហុង។

 

មនុស្ស​ទាំងពី​ក្រុម​នេះ អាច​ទទួលទាន​ល្ហុង​ទុំ​បាន​ក្នុង​កម្រិត​ល្មម ក៏ប៉ុន្តែ​គួរតែ​ជៀស​ឲ្យ​ឆ្ងាយ​ពី​ល្ហុង​ខ្ចី៕

LEAVE A REPLY

Please enter your comment!
Please enter your name here