ហេតុអ្វី​ពេល​ចង់​មានកូន ស្រីៗត្រូវ​កាត់បន្ថយ​ស្ត្រេ​ស?

0
1

ស្ត្រេ​ស គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើតមានឡើង​ដោយសារតែ​ការគិត​ច្រើន ហើយ​វា​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ទាំង​បុរស និង​ស្ត្រី។ ទោះជា​យ៉ាងណា ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ស្ត្រេ​ស​អាច​កាត់បន្ថយ​ឱកាស​នៃ​ការ​មានកូន​ចំពោះ​មនុស្ស​ស្រី។

Image result for women stress sex

 

 

អ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ​បូ​ស្តុ​ន នៅ​សហរដ្ឋអាមេរិក បាន​រកឃើញថា ស្ត្រី​ដែល​កើត​ជំងឺស្ត្រេស ច្រើនពេក​អា​ចប​ណ្តោ​ល​ឲ្យ​វដ្ត​រដូវ​ដើរ​មិន​ទៀងទាត់។

ស្ត្រេ​ស បង្ក​ឲ្យ​មានការ​បញ្ចេញ​អ័រម៉ូន​ជាច្រើន​នៅក្នុង​ខ្លួន ដែល​នាំ​ឲ្យ​អតុល្យភាព​នៃ​ប្រព័ន្ធ endocrine។ បន្ទាប់មក​វា​នឹង​ប៉ះពាល់​ដល់​ការផលិត​អូវុល ការបញ្ចេញ​អូវុល​យឺត​ក្នុងពេល​មក​រដូវ ឬ​គ្មាន​ការបញ្ចេញ​អូវុល​សោះ ដែល​ធ្វើ​ឲ្យ​ឱកាស​នៃ​ការ​មានកូន​ត្រូវ​បាត់បង់។

Image result for women stress sex

 

 

មិនតែប៉ុណ្ណោះ ការផ្លាស់ប្តូរ​អ័រម៉ូន​ក្នុង​រាងកាយ អាច​រំខាន​ដល់​មុខងារ​មួយចំនួន​ដូចជា គេង​មិនបាន​ត្រឹមត្រូវ ប៉ះពាល់​ដល់​ការរំលាយ​អាហារ អស់កម្លាំង ឡើង​ទម្ងន់ ដែល​អាច​ជះឥទ្ធិពល​អាក្រក់​ទៅលើ​ប្រព័ន្ធ​បន្ត​ពូជ។

ដូច្នេះហើយ នៅពេលដែល​អ្នកមាន​គ្រោង​ចង់​មានកូន គួរតែ​កាត់បន្ថយ​បញ្ហា​ស្ត្រេ​ស ហើយ​ព្យាយាម​ធ្វើ​អ្វីដែលសប្បាយៗនៅក្នុង​ឆាកជីវិត៕

Image result for women stress sex

LEAVE A REPLY

Please enter your comment!
Please enter your name here