ចង់​ចែករំលែក​បទពិសោធន៍​ដែល​បាន​ឆ្លងកាត់​ផ្ទាល់​ក្នុងពេល​សំរាលកូន

0
1

មនុស្ស​ស្រី​គ្រប់រូប​គួរតែ​ដឹង​រឿង១នេះ ពិសេស​សំរាប់​អ្នក​ដែល​ពពោះ​កូន​ដំបូង តែ​ញុំ​មិន​ច្បាស់​ថា​អ្នក​ដែលមាន​កូន២ រឺ៣ ជួប​រឿង​ដូច​ញុំ​ដែល​រឺ​អត់​ទេ។

Image may contain: one or more people and closeup

 

 

មកដល់​ថ្ងៃនេះ​នាង​ខ្ញុំ​ទើប​សំរាល​បានកូន​ស្រី​ជាង២ខែ នៅ​ពេទ្យ​ឯកជន តាម​ធម្មជាតិ​ហើយ​អំឡុងពេល​សំរាលកូន​គឺ​ឆាប់​រហ​ស័និ​យាយ​រួម២០នាទី​កើតកូន​បាត់ សំរាប់​ញុំ​ការកើត​កូន​មិន​ពិបាក់​ខ្លាំង​ទេ តែ​អ្វីដែល​ពិបាក ហើយ​ប្រឈមមុខ​នឹង​អាយុជីវិត​អំឡុងពេល​នុស​គឺ​ការធ្វេសប្រហែស​របស់​ក្រុមគ្រូពេទ្យ ក្រោយ​កើតកូន​ខាង​គ្រូពេទ្យ​ត្រូវការ​សំអាត«ទងសុក» ចេញ​អោយ​ស្អាត​ពី​ក្នុង​ពោះ​តែ​ពេលដែល​គាត់​ទាញ​គឺ​ដាច់ភ្លាមៗ «ចាស់ៗហៅថា​ដាច់​កន្ទុយ​លិ​ន»ឈាម​ធ្លាក់​មក​ទាំងថ្លុកភ្លាម«ឈាម​ធម្មតា១១ រឺ១២ នៅសល់តែ៦»ហើយ​ត្រូវ​គ្រូពេទ្យ​លូកដៃកប់ៗរាវ​ពេញ​ពោះ​តាម​ទ្វា​មាស​ម្តង​ហើយ​ម្តងទៀត​អំឡុង​ពេលដែល​ទើបតែ​កើតកូន​រួច​មិន​ដល់៥នាទី​ផង​សួរថា​ឈឺ​ទេ ចម្លើយ​មិន​ឈឺ​ទេ តែ​ក្បែ​នឹង​ស្លាប់ ព្រោះ​ត្រូវ​បារ​ចេញ​ម្តង​ហើយ​ម្តងទៀត ខ្លាច​មាន​សេសសល់ ។នេះ​ប៉ះចំ​សុខភាព​ញុំ​ល្អ ស្មារតី​រឹងមាំ អាចនិយាយបាន​ថា​អាយុ​វា​នៅ​ថ្លៃ ហើយ​ចុះបើ​ប៉ះចំ​គ្នា​សុខភាព​ខ្សោយ​?​បើ​ឈាម​បាញ់​ចេញមក​ទាំងថ្លុកៗចឹង។

Image may contain: 1 person, smiling, selfie and closeup

 

 

កូន​ដំបូង​គ្មាន​នរណាម្នាក់​ដឹង​គ្រប់​រឿង​ទេ ដូចជា​ពេទ្យ​ចឹ​ង យើង​កក់​ពេទ្យ​ធំ​ជំនាញ​ខាង​បង្កើត គាត់​មក​បង្កើត​មេន​តែ​គ្រាន់តែ​កូន​យើង​កើត​រួច​គាត់​ប្រគល់​តួនាទី​អោយ​ពេទ្យ​ផ្សេង«ស្តា មិន​ស្តា មិនដឹង» ជា​អ្នក​សំអាត​ម្តាយ​បារ​ចេញ​អី​នឹង​បានជា​ជួប​ហេតុ​ការ​ដូចខាងលើ​ចឹ​ង«ដាច់​កន្ទុយ​លិ​ន»។

Image may contain: 1 person, closeup

 

 

ចឹ​ង​មនុស្ស​ស្រី​ដែលមាន​ទម្ងន់​គ្រប់រូប​គួរតែ​និយាយ​អោយ​ច្បាស់​ជាមួយ​ខាង​គ្រូពេទ្យ​អ្នកជំនាញ​ខាង​បង្កើតកូន​នឹង​ថា​គ្រាន់តែ​បង្កើតកូន​តែ​ម្យ៉ាង​រឺ​យ៉ាងណា មិន​ថា​ពេទ្យ​រដ្ឋ រឺ​ឯកជន ត្រូវតែ​សួរ​អោយ​ច្បាស់ កុំអោយ​ជួប​រឿង​ដូច​ញុំ​ខាងលើ។ហើយ គ្រូពេទ្យ​ដែល​មិន​ច្បាស់ សូមកុំ​យក​ជីវិត​មនុស្ស​មកលេង​សើច ជាមួយនឹង​ការសាកល្បង«ស្តា» ព្រោះ​ជីវិត​មនុស្ស​បើ​បាត់​បង់ហើយ វា​មិនអាច​ត្រឡប់មកវិញ​បានទេ។

Image may contain: 1 person, closeup

 

ចុងក្រោយ​ជូនពរ​អ្នក​ម្តាយ​គ្រប់រូប​ដែល​ជិត​សំរាលកូន អោយ​ទទួលបាន​ជោគជ័យ សុវត្ថិភាព​ទាំង​ម្តាយ ទាំង​កូន​មិន​ថា​ដោយ​ការវះកាត់ រឺ​ដោយ​ធម្មជាតិ។ ការបង្កើត​កូនៗមិន​មេន​ស្រួល​ទេ លោក​ព្រះ ចឹ​ង​ហើយ​បានចាស់ៗចូលចិត្ត​ប្រើពាក្យ«ឆ្លងទន្លេ»ចឹ​ង​ហើយ​សូម​ស្វាមី​គ្រប់រូប​ព្យាយាម​យល់​ពី​ទុក្ខលំបាក​របស់​ប្រពន្ធ​ផង។ បើ​មិនចេះ​ធ្វើអោយ​ប្រពន្ធ​សប្បាយចិត្ត​ទេ កុំ​តែ​ធ្វើអោយ​ប្រពន្ធ​ទឹកភ្នែក​ទៅបាន​ហើយ។

Image may contain: one or more people, people sleeping and closeup

ប្រភព៖Leak Sweetie Pop

LEAVE A REPLY

Please enter your comment!
Please enter your name here