អាហារ៦ប្រភេទ​ទោះ​ឃ្លាន​យ៉ាងណាក៏ដោយ បើ​ញ៉ាំ​មិនចេះ​គិត​ប្រយ័ត្ន​រលូត​កូន

0
1

នៅពេល​មាន​ផ្ទៃពោះ ស្ត្រី​ត្រូវការ​អាហារ​បន្ថែម​កើនឡើង​ទ្វេដង ដើម្បី​ផ្គត់ផ្គង់​ដល់​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ។ ក៏ប៉ុន្តែ​ដំណាក់កាល​នេះ​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​អាហារ​មួយចំនួន​ផងដែរ ព្រោះ​វា​អា​ចប​ណ្តោ​ល​ឲ្យ​គ្រោះថ្នាក់​បើ​ទទួលទាន​មិនចេះ​គិត ជាពិសេស​អាច​រលូត​បា​ន។

Image result for pregnant

 

 

ខាងក្រោម​នេះ គឺជា​ប្រភេទ​អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​គួរតែ​ជៀសវាង៖

អាហារ​ឆៅ

ពពួក​អាហារ​ដូចជា ស៊ុត សាច់ និង​បន្លែ ប្រសិនបើ​ចម្អិន​មិន​ត្រឹមត្រូវ​ទេ អ្នក​កុំ​ទទួលទាន​ឲ្យ​សោះ ព្រោះ​វា​អាចមាន​ផ្ទុក​ជាតិពុល ព្រមទាំង​បាក់តេរី​ដែល​ប​ណ្តោ​ល​ឲ្យ​មាន​គ្រោះថ្នាក់។

Related image

 

 

ត្រីឆ្អើរ

តើ​អ្នកណាខ្លះ​ចូលចិត្ត​យក​ត្រីឆ្អើរ​ធ្វើ​ម្ហូប? ចំពោះ​មនុស្ស​ទូទៅ​វា​គ្មាន​ចោទ​ជា​បញ្ហា​អ្វី​នោះទេ ក៏ប៉ុន្តែ​ស​ម្រា​បើ​ស្ត្រី​ដែល​កំពុង​តែមាន​ផ្ទៃពោះ​វិញ​គួរ​ប្រយ័ត្ន ព្រោះ​អាហារ​ប្រភេទ​នេះ​មាន​ជាប់​ផ្សែង​ពុល នឹង​ជា​ឱកាសល្អ​សម្រាប់​មេរោគ​រាប់លាន​ចូល​លាក់ខ្លួន​នៅ​ល​ក្នុង​ស្រកា។ ដូច្នេះ អ្នក​គួរតែ​ជៀសវាង​ត្រីឆ្អើរ ទោះ​ឃ្លាន​យ៉ាងណាក៏ដោយ ដើម្បី​សុវត្ថិភាព​កូន​ក្នុង​ផ្ទៃ។

Image result for ត្រីឆ្អើរ

 

 

គ្រឿង​សមុទ្រ​ក្លាសេ​យូរ

គ្រឿង​សមុទ្រ​ដែល​ក្លាសេ​ទុក​យូរ​ក៏មាន​ផ្ទុកមេរោគ​ច្រើន ដែល​អា​ចប​ណ្តោ​ល​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ជួបនឹង​បញ្ហា​រលូត​កូន​ដូចជា​ត្រី​ឆើ​រដែរ។ បើសិនជា​ចង់​មាន​សុវត្ថិភាព អ្នក​គួរតែ​ទទួលទាន​អាហារ​សមុទ្រស្រស់ៗ តែ​កុំ​ញ៉ាំ​ច្រើនពេក។

Related image

 

 

ថ្លើម​សត្វ

សរីរាង្គ​សត្វ​មួយ​ប្រភេទ​នេះ ពិត​ជាមាន​រសជាតិ​ឆ្ងាញ់ ហើយ​ជាទី​ពេញនិយម​ខ្លាំងណាស់​សម្រាប់​មនុស្ស​ភាគច្រើន។ តែ​ទោះជា​យ៉ាងណា អ្នក​ត្រូវ​ដឹងថា ថ្លើម​ជ្រូក ឬ​ថ្លើម​គោ​ជាដើម សុទ្ធតែជា​អាហារ​ដែល​សម្បូរ​ជាតិពុល និង​ខ្លាញ់ ដែល​បង្ក​ផលប៉ះពាល់​កូន​កំពុងតែ​លូតលាស់។

Image result for ថ្លើមជ្រូក

 

 

ម្នាស់

នេះ​ជា​ផ្លែឈើ​ធម្មជាតិ​ដែលមាន​រសជាតិ​ជូរអែម គួរ​ឲ្យ​ចង់​ទទួលទាន និង​មាន​ប្រយោជន៍​បំផុត​សម្រាប់​សុខភាព។ ទោះជា​យ៉ាងណា នៅ​ដំណាក់កាល​ដំ​បូ​ន​នៃ​ការ​មាន​ផ្ទៃពោះ អ្នក​កុំ​ទទួលទាន​ឲ្យ​សោះ ព្រោះ​វា​អាចធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ប្រឈម​នឹង​ការ​រលូត។ ផ្ទុក​ទៅវិញ បើ​អ្នក​ញ៉ាំ​នៅពេល​ជិត​សម្រាល វា​នឹង​ជួយ​ពង្រឹង​ដល់​សាច់ដុំ​នៃ​ស្បូន ដែល​អាចធ្វើ​ឲ្យ​កូន​សម្រាល​មក​ស្រួល។

Image result for ម្នាស់

ល្ហុង​ខ្ចី

ជា​អាហារ​ដែល​គេ​ពេញនិយម​បន្ថែម​នៅក្នុង​ស៊ុត ត្រាំ ធ្វើ​ម៉ាំ ឬ​បុកល្ហុង ជាដើម។ ក៏ប៉ុន្តែ​ល្ហុង​ខ្ចី មាន​ផ្ទុក​អង់​ហ្ស៊ី​ម​ម្យ៉ាងដែ​លប​ណ្តោ​ល​ឲ្យ​ស្បូន​របស់​ស្ត្រី​ជួប​បញ្ហា​ធ្ងន់ធ្ងរ ជាពិសេស​ការទទួល​ទាន​ល្ហុង​ឆៅ​តែម្តង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here