៥ចំណុច ប្រុសៗត្រូវធ្វើ​ឲ្យ​បាន​បើ​ចង់​ឲ្យ​ប្រពន្ធ​ឆាប់​មាន​ផ្ទៃពោះ

0
1

ក្រោយពេល​រៀបការ​រួច ប្រសិនបើ​អ្នក​ទាំងពីរ​ចង់​ឆាប់​មានកូន តើ​ត្រូវធ្វើ​ដូចម្តេច? ក្រៅពី​រួមភេទ​ក្រោយពេល​មក​រដូវ ខាង​ប្រុស​ត្រូវ​ជៀសវាង​រឿង​មួយចំនួនទៀត ដើម្បី​ថែរក្សា​សុខភាព​ឲ្យ​បានល្អ។ ព្រោះ​សុខ​ភាពជា​កត្តា​ដ៏​សំខាន់ មុននឹង​ឈានដល់​ការបង្ក​កំណើត ដូច្នេះ​អ្នក​គួរតែ​ធ្វើ​រឿង​មួយចំនួន​នេះ​ឲ្យ​បាន៖

Image result for មេជីវិតបុរស

១.មនុស្ស​ប្រុស​គួរតែ​ព្យាយាម​រក្សា​ទម្ងន់​ឲ្យ​បានល្អ ប្រសិនបើ​អ្នក​ឡើង​ទម្ងន់​ហួស​កម្រិត នោះ​មេជី​វិត​ឈ្មោល​កាន់តែ​ចុះខ្សោយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​អ​សម​ត្ថិ​ភាព​ក្នុង​ការធ្វើ​ឲ្យ​ខាង​ស្រី​មាន​ផ្ទៃពោះ។

២.ក្នុងការ​កណី​អ្នកជា​មនុស្សា​មាន​ទម្លាប់​ជក់បារី  គួរតែ​ផ្តាច់​ភ្លាម ព្រោះ​វា​មិន​ត្រឹមតែ​បំផ្លាញ​សួត​នោះទេ សូម្បីតែ​ឱកាស​ក្នុងការ​មានកូន​ក៏ត្រូវ​បំផ្លាញ​ដូចគ្នា​ដែរ។

៣.គួរ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀត​ទាត់ ដើម្បី​ដឹងថា​មេជី​វិត​ឈ្មោល​មាន​សុខ​ភាពល្អ​ដែរឬទេ។ ប្រសិនបើ​មាន​បញ្ហា គ្រូពេទ្យ​អាចជួយ​ព្យាបាល​បាន​ទាន់ពេលវេលា។

៤.តើ​អ្នក​ចូលចិត្ត​ទទួលទាន​កាហ្វេ​មែន​ទេ? បើដូច្នោះ​មែន​គួរតែ​កាត់បន្ថយ​ទៅ ព្រោះ​វា​ក៏​ជាដើម​ហេតុដែល​អា​ចប​ណ្តោ​ល​សមត្ថភាព​ក្នុងការ​មានកូន​ត្រូវ​ចុះ​ទន់ខ្សោយ​ដែរ។

៥.ព្យាយាម​ធ្វើ​ចិត្ត​ឲ្យសប្បាយៗ ហើយ​កុំ​គិត​ច្រើន​ឲ្យ​សោះ ព្រោះ​បញ្ហា​ស្ត្រេ​ស​ជា​ឧបសគ្គ​ដ៏​ធំ​បំផុត សម្រាប់​ការ​មានកូន​ទាំង​បុរស និង​ស្ត្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here