ពេលមានផ្ទៃពោះ អ្នកត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុតទាំងការដេក ដើរ អង្គុយ ឈរ និងការទទួលទាន ដើម្បីថែរក្សាសុខភាព ក៏ដូចជាការពារជីវិតទារកក្នុងផ្ទៃផងដែរ។ ព្រោះក្នុងដំណាក់កាលនេះ ប្រព័ន្ធភាពស៊ាំរបស់មនុស្សស្រីមានភាពចុះទន់ខ្សោយ ដោយសារតែការប្រែប្រួលនៃកម្រិតអ័រម៉ូន ហើយអាចងាយនឹងឆ្លងជំងឺផ្សេងៗ ជាពិសេសផ្តាសាយ។
ដើម្បីព្យាយាមជំងឺមួយនេះមនុស្សទូទៅតែងតែមានទម្លាប់ប្រើប្រាស់ថ្នាំពេទ្យ តើស្ត្រីមានផ្ទៃពោះអាចប្រើប្រាស់ថ្នាំប្រភេទនេះបានដែរទេ? ហើយវាមានផលប៉ះពាល់ឬទេ?
គ្រប់គ្នាប្រហែលជាព្រួបារម្ភចំពោះសារធាតុគីមីដែលមាននៅក្នុងថ្នាំព្យាបាលជំងឺផ្តាសាយ ដែលធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃហើយ ប៉ុន្តែការស្រាវជ្រាវថ្មីមួយនៅក្នុងប្រទេសបារាំង បានស្រាវជ្រាវទៅលើស្ត្រីមានផ្ទៃពោះចំនួន ៦០០០នាក់ បានរកឃើញថា ស្ត្រីមានផ្ទៃពោះដែលប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្តាសាយកម្រិតស្រាល ហើយតាមវេជ្ជបញ្ជាររបស់ក្រុមគ្រូពេទ្យ គឺមិនប៉ះពាល់ដល់ម្តាយ និងទារកក្នុងផ្ទៃនោះទេ។
ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភចំពោះការប្រើប្រាស់ថ្នាំប្រភេទនេះឡើយ ប្រសិនបើចេញវេជ្ជបញ្ជារដោយអ្នកជំនាញ៕