លំ​ហាត់ប្រាណ៤ប្រភេទ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ជៀសវាង​ឲ្យ​បាន

0
1

លំ​ហាត់ប្រាណ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​អំឡុងពេល​មាន​ផ្ទៃពោះ ព្រោះ​វា​អាចជួយ​ឲ្យ​អ្នក​ម្តាយ​នឹង​កូន​មាន​សុខ​ភាពល្អ ហើយ​មាន​ភាពងាយស្រួល​ក្នុងការ​សម្រាល​ថែមទៀត។ ក៏ប៉ុន្តែ​មាន​លំ​ហាត់ប្រាណ​មួយចំនួន ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​អនុវត្ត​ឡើយ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​មិន​នឹកស្មាន​ដល់​ឡើយ។

Related image

 

 

លំ​ហាត់ប្រាណ​ដើម្បី​សម្រក​ទម្ងន់

ការឡើង​ទម្ងន់​ចាប់ពី ២៥ ទៅ ៣៥ផោន លើ​ទម្ងន់​ពីមុន​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​វា​ជា​សញ្ញា​បញ្ជាក់ថា​កូន​ក្នុង​ផ្ទៃ​កំពុងតែ​វិ​វត្ត​យ៉ាង​មាន​សុខ​ភាពល្អ។ ក៏ប៉ុន្តែ​ស្ត្រី​មិនគួរ ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​សម្រក​ទម្ងន់​អំឡុងពេល​មាន​ផ្ទៃពោះ​នោះទេ ដោយសារតែ​វា​ទាមទារ​ឲ្យ​អ្នក​ប្រើ​កម្លាំង​ខ្លាំង​ដែល​អាច​នាំមក​នូវ​គ្រោះថ្នាក់​ដល់​កូន។

Related image

 

 

លំ​ហាត់ប្រាណ​ទាក់ទង​ទៅនឹង​ការលេង​កីឡា

អ្នក​គួរតែ​ជៀសវាង​រាល់​កីឡា​លោត​ផ្លោះ ហត់ ឬ​រត់ ដូចជា​បាល់បោះ ឬ​ជិះ​ស្គី​លើទឹក​កក ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ហានិភ័យ​ដួល ដែល​នាំ​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ។ ហេតុនេះ​គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​អ្នកលេង​កីឡា​ស្រាល​បំផុត បន្ទាប់ពី​ត្រីមាស​ទី១ នៅពេលដែល​ពោះ​របស់​អ្នក​កាន់តែ​ធំ។

Related image

 

 

សកម្មភាព​ឱន​ទៅមុខ

វា​ជាការ​ចាំបាច់​ណាស់ដែ​លអ្ន​ក​គួរ​ជៀសវាង​សកម្មភាព​ដែល​អតុល្យភាព​ដូចជា ជិះ​ស្គី ជិះសេះ ហើយ​សូម្បីតែ​ការ​ជិះ​កង់ ក៏មាន​គ្រោះថ្នាក់​ខ្លាំង។ ក្នុងករណី​ដែល​អ្នក​ចង់​ធ្វើ​លំ​ហាត់ប្រាណ​ជិះ​កង់ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន ដើម្បី​ការពារ​សុវត្ថិភាព​ចំពោះ​ទារក​ក្នុង​ផ្ទៃ។

Image result for pregnant exercise

 

 

ធ្វើ​លំ​ហាត់ប្រាណ​ហួស​កម្រិត

អ្នក​មិនគួរ​ធ្វើ​លំ​ហាត់ប្រាណ​ច្រើន​ហួសហេតុ​ពេក​ទេ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​កាត់បន្ថយ​លំហូរ​ឈាម​ទៅកាន់​ទារក និង​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​ទារក៕

Image result for pregnant exercise

LEAVE A REPLY

Please enter your comment!
Please enter your name here