នារីជនជាតិម៉ាឡេស៊ី ដ៏ស្រស់ស្អាតម្នាក់ទើបតែអាយុ ២១ឆ្នាំ មានឈ្មោះថា Doreen Ching បានជួបផលលំបាកយ៉ាងខ្លាំងក្នុងការផ្តល់កំណើតឲ្យកូនបួននាក់ ក្រោយមកក្បាលពោះរបស់នាងមិនអាចវិលទៅរកភាពដើមបានទេ។ នៅពេលនាងឃើញស្នាមសង្វារលាតសន្ធឹងធំៗពេញក្បាលពោះ នាងពិតជាមានអារម្មណ៍មិនសប្បាយចិត្តទាល់តែសោះ។ទោះបីជានាងសម្រាលកូនបានពីរឆ្នាំហើយក្តី ប៉ុន្តែនាងនៅតែអន់ចិត្តជាខ្លាំង ព្រោះនាងគិតថា វាជាបញ្ហាដ៏អាក្រក់បំផុតសម្រាប់អ្នកម្តាយដូចជារូបនាង។
នាងក៏បានព្យាយាមអនុវត្តវិធីសាស្ត្រអស់ជាច្រើន ដែលណែនាំដោយម្តាយបង្កើត ដើម្បីលុបបំបាត់ស្នាមសង្វារនេះចោល ប៉ុន្តែស្នាមសង្វារទាំងនោះមានសភាពធ្ងន់ធ្ងរពេក ស្ទើរតែខូចកោសិកាស្បែកទាំងអស់ទៅហើយ។
ប៉ុន្តែសំណាងល្អ ស្វាមីជាទីស្រឡាញ់របស់នាងមិនត្រឹមតែមិនស្អប់ខ្ពើមស្នាមសង្វារនោះទេ តែបែរជាលើកទឹកចិត្តដល់នាងថែមទៀត ហើយបានចាត់ទុកនេះជានិមិត្តសញ្ញាដ៏អស្ចារ្យបំផុតសម្រាប់ការលះបង់ដ៏មានតម្លៃមុននឹងក្លាយជាអ្នកម្តាយរបស់គេ៕