ទើបតែ​ដឹង! មូលហេតុធំៗបួន​ចំណុច​ធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​នឹង​ការ​រលូត​កូនដោយ​មិន​ដឹង​ខ្លួន

0
1
A portrait of an Asian pregnant woman has stomachache sitting on her bed

ការបាត់បង់​កូន​ដោយ​ចៃដន្យ​នៅមុន​សប្តាហ៍​ទី ២០ នៃ​ការ​មាន​ផ្ទៃពោះ ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​រលូត​កូន។ ការ​រលូត​កូន​មាន​ជិត ១៥ភាគរយ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក ដូច្នេះ​អ្នកឯកទេស​ផ្នែក​រោគ​ស្ត្រី និង​ទារក គឺ​វេជ្ជបណ្ឌិត Bandita Sinha បាន​ដាស់តឿន​ឲ្យ​ស្ត្រី​ទាំងឡាយ​ប្រុងប្រយ័ត្ន​ចំពោះ​កត្តា​មួយចំនួន ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រលូត​កូន។

Image result for pregnant

 

 

កត្តា​ហ្សែ​ន

ស្ទើរតែ ៦០ភាគរយ​នៃ​ករណី​រលូត​កូន​ទាំងអស់ គឺ​កើតឡើង​ដោយសារតែ​ភាពមិនប្រក្រតី​នៃ​ហ្សែ​ន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការវិវត្ត​នៃ​គភ៌។ ហានិភ័យ​នេះ​កើតឡើង​កាន់តែ​ខ្ពស់ ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​អាយុ​កាន់តែច្រើន។

Related image

 

 

កើត​ជំងឺមហារីក​ស្បូន

ដុំ​សាច់​មហារីក អាចធ្វើ​ឲ្យ​ស្បូន​មាន​ភាពមិនប្រក្រតី ហើយ​លទ្ធផល​គភ៌​អាច​របូត​ចេញមក​បាន។ ហេតុនេះ​មុនពេល​មាន​ផ្ទៃពោះ​ស្ត្រី​ត្រូវ​ពិនិត្យ និង​វះកាត់​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹងមាន​គម្រោង​ចង់បាន​កូន ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រលូត។

Related image

 

 

ស្ថានភាព​វេជ្ជសាស្ត្រ

ជំងឺ​ទឹកនោមផ្អែម គឺជា​មូលហេតុ​ចម្បង​មួយទៀត​នៃ​ការ​រលូត​កូន ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​វ័យក្មេង។ ក្រៅពី​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត អតុល្យភាព​អ័រម៉ូន…ក៏​ជា​បុព្វហេតុ​ប​ណ្តោ​ល​ឲ្យ​រលូត​កូន​ដូចគ្នា​ដែរ។

Image result for pregnant

 

 

ប្រព័ន្ធ​ភាពស៊ាំ​ទន់ខ្សោយ

នៅពេល​ប្រព័ន្ធ​ភាពស៊ាំ​របស់​ស្ត្រី​មាន​ផ្ទៃពោះ មាន​ភាពទន់ខ្សោយ មេរោគផ្សេងៗអាច​វាយប្រហារ​ចូលក្នុង​រាងកាយ​បាន​យ៉ាង​ងាយ ហើយ​ទារក​អាច​ប្រឈម​នឹង​ប​ញ្ហ​រលូត​បាន​គ្រប់ពេល។

Related image

ដូច្នេះ អ្នក​ដែលមាន​ស្ថានភាព​បួន​ចំណុច​ដូច​ខាងលើនេះ គួរតែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយនឹង​អ្នកជំនាញ និង​ធ្វើការ​ព្យាបាល​ឲ្យ​ត្រឹមត្រូវ​មុននឹង​សម្រេចចិត្ត​យក​កូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here