ការជក់បារី ការផឹកគ្រឿងស្រវឹង អតុល្យភាពអ័រម៉ូន ភាពតានតឹង ការប្រើថ្នាំបន្ថយសម្ពាធឈាម ការប៉ះពាល់ជាមួយនឹងថ្នាំសម្លាប់សត្វល្អិត… សុទ្ធតែជាកត្តាដែលបង្កឲ្យអ្នកអាចនឹងបាត់បង់ឱកាសក្នុងការមានកូន។ ក៏ប៉ុន្តែ ក្រៅពីរបស់ទាំងអស់នេះ នៅមានអាហារធម្មជាតិមួយចំនួនទៀត ដែលគ្រប់គ្នាធ្លាប់គិតថាល្អសម្រាប់សុខភាព ក៏អាចបង្កឲ្យអត់កូនដែរបើទទួលទានច្រើនពេក។
ស្ពៅ
ជាការពិតណាស់ ស្តៅត្រូវបានគេចាត់ទុកជាអន្លក់ដ៏ឆ្ងាញ់ពិសារសម្រាប់ជ្រលក់ជាមួយនឹងទឹកគ្រឿង ហើយវាក៏ត្រូវបានគេប្រើប្រាស់ធ្វើជាឱសថផ្សេងៗផងដែរ។ ទោះជាយ៉ាងណាការទទួលទានបរិមាណច្រើនហួសហេតុពេកមិនល្អសម្រាប់បុរសដែលចង់បានកូនឡើយ ព្រោះវាប្រឆាំងនឹងការផលិតមេជីវិតឈ្មោល។
ម្រេះ
ផ្លែម្រេះ ត្រូវបានគេរកឃើញថា ជាអាហារដ៏ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ប៉ុន្តែរសជាតិល្វីងរបស់វាអាចបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការមានកូន។ វាអាចធ្វើឲ្យជីវិតផ្លូវភេទបុរសមិនសូវសកម្ម ហើយរាំងស្ទះដល់ការផលិតមេជីវិតឈ្មោលថែមទៀត។
ជីអង្កាម
ការសិក្សាជាច្រើនបានបង្ហាញថា សារធាតុ spearmint នៅក្នុងជីអង្កាម អាចកាត់បន្ថយអ័រម៉ូន testosterone ចំនួនមេជីវិតឈ្មោល និងសមត្ថភាពនៃជីវិតឈ្មោល ប៉ុន្តែវាអាចបង្កើនសមត្ថភាពបន្តពូជរបស់មនុស្សស្រីទៅវិញ។ ដូច្នេះ បុរសគួរកាត់បន្ថយការប្រើប្រាស់ជីអង្កាម បើទោះបីជាមនុស្សស្រីអាចប្រើប្រាស់បានក៏ដោយ។
គ្រាប់ល្ហុង
មួយរយៈចុងក្រោយនេះ គ្រាប់ល្ហុងត្រូវបានគេរកឃើញថា មានសមត្ថភាពអាចព្យាបាលជំងឺបានច្រើនយ៉ាង។ ប៉ុន្តែទន្ទឹមនឹងគុណសម្បត្តិ វាក៏ផ្តល់គុណវិបត្តិវិញផងដែរ ចំពោះមេជីវិតឈ្មោលរបស់មនុស្សប្រុស។
ខ្ទឹមស
មនុស្សប្រុសគួរតែជៀសវាងប្រើប្រាស់ខ្ទឹមឆៅ ព្រោះវាអាចទប់ស្តាត់ការប្រឆាំងនឹងអ័រម៉ូន testosterone និងការផលិតមេជីវិតថ្មី។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបាននិយាយថា ការប្រើប្រាស់អាហារទាំងនេះក្នុងបរិមាណមធ្យម មិនមានផលប៉ះពាល់ដល់ការមានកូនចំពោះបុរសនោះទេ៕