វិធីសង្គ្រោះបន្ទាន់ នៅពេលកូនរលាកទឹកក្តៅ!

0
1

ការមើលថែទាំកុមារពិតជាមានភាពលំបាកខ្លាំងណាស់ ជាពិសេសកុមារដែលទើបនឹងចេះដើរតេះតោះ តែងតែចង់ដឹងចង់ឮ គ្រាន់តែរបស់អ្វីប្លែកភ្លាមចង់តែចាប់កាន់ភ្លេត។ ដូច្នេះឪកពុកម្តាយគ្រប់រូបគួរតែមានការប្រុងប្រយ័ត្នឲ្យខ្លាំង ជាពិសេសរបស់ដែលមានគ្រោះថ្នាក់ ដូចជាទឹកក្តៅជាដើម។ ចុះក្នុងករណីដែលកុមាររលាកទឹកក្តៅ តើត្រូវធ្វើដូចម្តេច? ខាងក្រោមនេះ គឺជាវិធីសង្គ្រោះបន្ទាន់ មុននឹងនាំកូនទៅកាន់មន្ទីរពេទ្យ៖

Related image

 

ជំហ៊ានទី១
ឪពុកម្តាយគ្រប់រូបត្រូវចាំថា បន្ទាប់ពីកុមាររលាកទឹកត្រូវយកទឹកត្រជាក់ចាក់ពីលើ ឬត្រាំក្នុងទឹកត្រជាក់ ១០ទៅ ៣០នាទី។ ធ្វើបែបនេះដើម្បីកាត់បន្ថយការខូចខាត់នៃជាលិកាស្បែក កាត់បន្ថយអាការក្តៅក្រហាយ កាត់បន្ថយការឈឺចាប់ និងកាត់បន្ថយបញ្ហាហើមផងដែរ។

Related image

 

ជំហ៊ានទី២
បន្ទាប់មកអ្នកត្រូវដោះសម្លៀកបំពាក់នៅលើខ្លួនកុមារចេញ បើពុំដូច្នោះទេ វានឹងបង្កឲ្យការរលាកកាន់តែខ្លាំង ហើយមានហៀរទឹករងៃថែមទៀត។

Image result for រលាកភ្លើង

 

 

ជំហ៊ានទី៣
បន្ទាប់មកទៀត អ្នកត្រូវយកសំឡីកប្បាស ឬស្បៃ រុំនៅតំបន់ដែលរលាក ដើម្បីបង្ការការឆ្លងមេរោគ។

Image result for រលាកភ្លើង

 

ជំហ៊ានទី៤
ក្រោយពេលអនុវត្តជំហ៊ានខាងលើរួច អ្នកត្រូវនាំកុមារទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលភ្លាម ជៀសវាងពន្យាពេលយូរព្រោះវាអាចធ្វើឲ្យកុមារកាន់តែឈឺចាប់។

Image result for រលាកភ្លើង
វិធីទាំង៤ជំហ៊ាននេះ មិនត្រឹមតែអាចធ្វើចំពោះកុមារនោះទេ សូម្បីតែមនុស្សពេញវ័យក៏អាចធ្វើបានដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here