ហេតុអ្វីបានជាគូស្នេហ៍ភាគច្រើន ចង់បានកូនប្រុសច្រើនជាងកូនស្រី? ភាគច្រើនអ្នកដែលជាប់ខ្សែស្រឡាយចិន ចង់បានកូនប្រុសដើម្បីស្នងពូជពងវង្សត្រកូលរបស់ក្រុមគ្រួសារ រីឯគូស្នេហ៍ផ្សេងទៀតចង់បានកូនប្រុសដោយសារតែពួកគេមានតែកូនស្រី។ ដោយសាតែបែបនេះហើយ ទើបអ្នកជំនាញរកឃើញវិធីសាស្ត្រមួយចំនួន ហើយក៏បានសាកល្បងទទួលបានជោគជ័យទៅលើគូស្នេហ៍ជាច្រើនផងដែរ។
ខាងក្រោមនេះ គឺជាអ្វីដែលគូស្នេហ៍គួរតែព្យាយាមធ្វើឲ្យបាន ដើម្បីទទួលបានកូនប្រុសដូចបំណង៖
១.រួមដំណេកនៅថ្ងៃសេស
នៅពេលគូស្នេហ៍ធ្វើការរួមដំណេកនៅថ្ងៃសេស អត្រានៃការមានកូនប្រុសខ្ពស់ជាងកូនស្រី ដោយសារតែចំនួន Y នៅក្នុងមេជីវិតឈ្មោលមានច្រើន។
២.ការទទួលទានអាហារ
ដៃគូទាំងពីរ គួរព្យាយាមទទួលទានសាច់ក្រហម ឬអាហារដែលមានជាតិប្រៃបន្តិច ព្រោះវិធីនេះក៏បង្កើនឱកាសនៃការមានកូនប្រុសដែរ។
៣.កុំរំលងអាហារពេលព្រឹក
អាហារពេលព្រឹក មិនត្រឹមតែមានសារៈសំខាន់ចំពោះសុខភាពនោះទេ វាក៏អាចជួយបង្កើនឱកាសក្នុងការមានកូនប្រុសដែរ។ ដូច្នេះទម្លាប់ទទួលទានអាហារពេលព្រឹកត្រូវបានគេចាត់ទុកជារឿងមិនអាចខ្វះបាន ចំពោះគូស្នេហ៍ដែលចង់បានកូនប្រុស។
៤.ទទួលទានឲ្យឆ្អែត
ការទទួលទានអាហារឲ្យឆ្អែតបន្តិច ក៏អាចជួយបង្កើនឱកាសនៃការមានកូនប្រុសដែរ ព្រោះរាងកាយនឹងមានកម្លាំងខ្លាំង ក្នុងការផលិតកូនប្រុស។
៥.គេងបែរទៅខាងឆ្វេង
ថ្មីៗនេះមានការសិក្សាជាច្រើនបានបង្ហាញថា ការគេងបែរទៅឆ្វេងអាចជួយឲ្យរាងកាយមានសុខភាពល្អ។ មិនតែប៉ុណ្ណោះ ការគេងបែបនេះគឺជាវិធីសាស្ត្របែបបុរាណមួយ ដែលអាចជួយធ្វើឲ្យគូស្នេហ៍មានកូនប្រុស។
៦.ពេលរួមភេទបញ្ចូលលិង្គឲ្យជ្រៅ
វិធីសាស្ត្រចុងក្រោយនេះ តម្រូវឲ្យខាងប្រុសព្យាយាមបញ្ចូលលិង្គឲ្យបានជ្រៅនៅពេលរួមភេទ ដើម្បីឲ្យមេជីវិតឈ្មោលឆាប់ចូលទៅដល់ស្បូនមនុស្សស្រី ហើយឱកាសមានកូនប្រុសនឹងមានច្រើន។
ទោះបីជាវិធីនេះមិនមានប្រសិទ្ធភាពមួយរយភាគរយក៏ពិតមែន ប៉ុន្តែភាគរយនៃការមានកូនប្រុស គឺច្រើនជាងកូនស្រី៕