ដោយសារតែភាពលោភលន់របស់បុរសម្នាក់ បានធ្វើឲ្យប្រពន្ធ និងកូនស្រីជាទីស្រឡាញ់ស្លាប់ទៅដោយបិទភ្នែកមិនជិត ក្រោយខ្លួនជាស្វាមីធ្វើពុធជាស្លាប់ ដើម្បីចង់បោកយកលុយពីក្រុមហ៊ុនធានារ៉ាប់រង ដោយមិនបានប្រាប់ប្រពន្ធឲ្យបានដឹងជាមុន។
បុរសជនជាតិចិនម្នាក់នោះមានឈ្មោះ He វ័យ ៣៩ឆ្នាំ បានខ្ចីរថយន្តមួយគ្រឿងពីក្រុហ៊ុនឯកជន នាថ្ងៃទី ២៩ កញ្ញា ក្រោយមកគាត់បានរកល្បិចបើករថយន្តចូលក្នុងទឹកទន្លេក្នុងខេត្តហ៊ូណាន ប្រទេសចិន។ តែគួរឲ្យសោកស្តាយ ប៉ុន្មានសប្តាហ៍ក្រោយមកភរិយាមរបស់ជនបង្កហេតុ មានឈ្មោះ Dai ទទួលរងសម្ពាធផ្លូវជាខ្លាំង គួបផ្សំជាមួយនឹងការស្តីបន្ទោសរបស់សាច់ញាត់ខាងប្តីទៀតនោះ ធ្វើនាងទ្រាំលែងបាន រហូតដាច់ចិត្តធ្វើអត្តឃាតកូនពីរនាក់ ដោយចង់ដៃទម្លាប់ទៅក្នុងទឹកស្រេះ ហើយខ្លួនក៏លោតតាមក្រោយដែរ។
នៅពេលដំណឹងនេះបែកធ្លាយ បុរសដែលធ្វើពុតជាស្លាប់នោះបានចូលសារភាពប្រាប់ប៉ូលិសតាមត្រង់ថា ខ្លួនធ្វើបែបនេះដោយសារតែចង់បោកលុយពីក្រុមហ៊ុនធានារ៉ាប់រង តែពុំនឹកស្មានថាបែរជាមានរឿងអាក្រក់កើតឡើងចំពោះគ្រួសារបែបបេះសោះ៕