ការបាត់បង់កូនដោយចៃដន្យនៅមុនសប្តាហ៍ទី ២០ នៃការមានផ្ទៃពោះ ត្រូវបានគេចាត់ទុកថាជាការរលូតកូន។ ការរលូតកូនមានជិត ១៥ភាគរយនៃស្ត្រីមានផ្ទៃពោះទាំងអស់នៅជុំវិញពិភពលោក ដូច្នេះអ្នកឯកទេសផ្នែករោគស្ត្រី និងទារក គឺវេជ្ជបណ្ឌិត Bandita Sinha បានបង្ហាញពីនិចនិចមួយចំនួនដើម្បីបង្ការបញ្ហារលូតកូន។
ធ្វើលំហាត់ប្រានឲ្យបានទៀងទាត់៖ ការធ្វើលំហាត់ប្រាណបានទៀងទាត់ អាចជួយធ្វើឲ្យប្រសើរឡើងនូវចរន្តឈាមទៅកាន់ទារកក្នុងផ្ទៃ ដែលធ្វើឲ្យទារកកាន់តែមានសុខភាពល្អ។
ទទួលទានរបបអាហារមានសុខភាពល្អ និងមានតុល្យភាព៖ អាហារបំប៉នអាចជួយឲ្យរាងកាយមានភាពរឹងមាំ ទប់ទល់ជាមួយនឹងជំងឺផ្សេងៗ រួមទាំងឧប្បត្តិហេតុរលូតកូនផងដែរ។
គ្រប់គ្រងភាពតានតឹង៖ ដោយសារតែភាពតានតឹង អាចបណ្តោលឲ្យអ័រម៉ូនស្ត្រីមានផ្ទៃពោះអតុល្យភាព ហើយរំខានដល់អ័រម៉ូនបន្តពូជ។
ជៀសវាងគ្រឿងស្រវឹង និងបារី៖ របស់ទាំងពីមុខនេះ អាចបង្កើនឱកាសនៃការរាំងរដូវចំពោះមនុស្សស្រី ហើយវាក៏អាចបណ្តោលឲ្យប្រឈមនឹងបញ្ហារលូតផងដែរ។
រក្សាទម្ងន់៖ ស្ត្រីលើសទម្ងន់អាចប្រឈមនឹងហានិភ័យខ្ពស់នៃការរលូតកូន ដូច្នេះស្ត្រីមានផ្ទៃពោះគួររក្សាទម្ងន់កុំឲ្យលើសខ្លាំងពេក។
ជៀសវាងភេជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន៖ ជាតិកាហ្វេអ៊ីន គឺជាពិរុទ្ធជនមួយទៀត ដែលអាចបណ្តោលឲ្យរលូតកូនបាន ប្រសិនបើអ្នកទទួលទានច្រើនពេក។
ទទួលទានអាស៊ីតហ្វូលិក៖ រយៈពេល ៣ខែមុនពេកមានផ្ទៃពោះ ស្ត្រីគួរតែទទួលទានថ្នាំគ្រាប់ដែលមានផ្ទុកអាស៊ីតហ្វូលិក និងវីតាមីនវីតាមីនមុនពេលសម្រាល ដើម្បីការពារផលអាក្រក់ណាមួយដែលកើតមានឡើងអំឡុងពេលមានផ្ទៃពោះ។
ការព្យាបាលលក្ខខណ្ឌវេជ្ជសាស្ត្រ៖ គ្រប់ស្ថានភាពសុខភាពដូចជា ជំងឺទឹកនោមផ្អែម បញ្ហាក្រពេញទីរ៉ូអ៊ីត និងអតុល្យភាពអ័រម៉ូន ត្រូវតែធ្វើការព្យាបាលមុនពេលមានផ្ទៃពោះ។ បើពុំដូច្នោះទេ វាអាចមិនមានសុវត្ថិភាពចំពោះកូននៅក្នុងផ្ទៃឡើយ៕