ក្រុមហ៊ុនរបស់ជប៉ុនមួយដែលមានឈ្មោះថា Dentsu Group បានបង្កើតឧបករណ៍ថ្មីដែលមានរូបរាងដូចជាដុសន់ស្ត្រី អាចឲ្យឪពុកធ្វើការបំបៅដោះកូនបានយ៉ាងងាយ។ ឧបករណ៍អេឡិចត្រូនិចនេះ បានបំពាក់កំប៉ុងទឹកដោះពីខាងក្នុង ដែលបង្កភាពងាយស្រួលដល់ឪពុកទាំងឡាយ ក្នុងការបំបៅដោះកូន ព្រោះវាមានសភាពដូចដោះម្តាយពិត។
ម្យ៉ាងវិញទៀត ឧបករណ៍ថ្មីនេះមានភាពរំញ័រដែលធ្វើឲ្យទារកឆាប់គេងលក់ និងអាចផ្តល់ដំណឹងដល់យើងនៅពេលកូនចង់បៅដោះម្តងទៀត។ ជាមួយនឹងភាពទន់ ហើយមានភាពកក់ក្តៅដូចរបស់ពិត ទារកមិនយំ មិនរករឿង ហើយគេងលក់ស្រួលដល់ការបំបៅដោះកូនធម្មតា។
អ្នកតំណាងក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនមួយនេះបាននិយាយថា យើងបង្កើតឧបករណ៍ថ្មីនេះឡើងដើម្បីកាត់បន្ថយភាពតានតឹងសម្រាប់អ្នកម្តាយ ហើយលើកទឹកចិត្តដល់ឪពុកក្នុងការជួយមើលថែកូនកូន។ ទោះជាយ៉ាងណា ឧបករណ៍នេះមិនទាន់ដាក់លក់ជាផ្លូវការនៅឡើយទេ ប៉ុន្តែដើម្បីកាត់បន្ថយការបំបៅដោះកូនដោយមាតា ពួកគេនឹងជំរុញឲ្យមានការដាក់លក់ឆាប់ៗនេះ៕