ការស្ទីមសូណា គឺជាវិធីសាស្ត្រមួយដែលអាចជួយបញ្ចេញជាតិពុលពីរាងកាយតាមរយៈការបែកញើស។ ប្រសិទ្ធភាពនៃការស្ទីមសូណា អាចបំលែងថាមពលពីអាហារនៅក្នុងរាងកាយ បង្កើនចង្វាក់បេះដូង សរសៃឈាមមានភាពយឺត ដូច្នេះអវយវៈនឹងដំណើរការបានល្អ។
មនុស្សជាច្រើនចូលចិត្តទីស្ទីមសូណាខ្លាំងណាស់ ព្រោះវាអាចជួយបន្ធូររោគសញ្ញាជំងឺផ្តាសាយ បំបាត់ទុក្ខព្រួយ ជួយឲ្យរាងកាយសម្រាកស្រួល និងបំបាត់ការឈឺចាប់រាងកាយដោយសារជីវិតរស់នៅប្រចាំថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងស្ថានភាពមួយចំនួនអ្នកមិនគួរទៅស្ទីមសូណានោះទេ៖
- ពេលស្ថិតក្នុងស្ថានភាពស្រវឹងស្រា
- មនុស្សចាស់
- អ្នកកំពុងមានជំងឺសរសៃឈាមបេះដូង
- មនុស្សមានជំងឺផ្លូវដង្ហើម…
សូម្បីតែអ្នកមានជំងឺរ៉ាំរ៉ៃ ក៏ត្រូវជៀសវាងដែរ ប៉ុន្តែប្រសិនបើចង់ទៅត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ ក្រៅពីនេះ សម្រាប់មនុស្សទូទៅកុំបរិភោគអាហារ ឬលេបថ្នាំមុនពេលទៅស្ទីមសូណា ព្រោះវាអាចប៉ះពាល់ដល់ការរំលាយអាហារ។ ក្នុងករណីដែលអ្នកមានអារម្មណ៍វិលមុខ ពិបាកដកដង្ហើម…ចូរឈប់ស្ទីមសូណាភ្លាម៕