គុណប្រយោជន៍អស្ចារ្យនៃផ្លែខ្នុរ ធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល!

0
1

មានមនុស្សតិចណាស់ដែលដឹងថា ខ្នុរជាប្រភពដ៏សម្បូរបែបនៃវីតាមីន C វីតាមីន A អាចជួយជំរុញដល់ប្រព័ន្ធភាពស៊ាំ បង្កើនសមត្ថភាពផ្លូវភេទបុរស និងប្រឆាំជំងឺមហារីក។

ក្រៅពីនេះ ការទទួលទានផ្លែខ្នុរញឹកញាប់ ផ្តល់នូវអត្ថប្រយោជន៍អស្ចារ្យជាច្រើនយ៉ាងទៀត៖

ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ

ផ្លែខ្នុរមានផ្ទុកសារធាតុប្រឆាំងការរលាក ដំបៅ និងជំងឺរំលាយអាហារ។ ជាងនេះទៅទៀតជាតិររសៃរបស់វាអាចជួយការពារការទល់លាមក និងកាត់បន្ថយគ្រោះថ្នាក់នៃជំងឺពោះវៀនធំ។

មានផ្ទុកវីតាមីន

ក្រៅពីវីតាមីន C ខ្នុរជាប្រភពដ៏សម្បូរបែបនៃវីតាមីន A ដែលអាចជួយការពារជំងឺទាក់ទងទៅនឹងភ្នែក ហើយជួយសម្អាតស្បែកផងដែរ។

កាត់បន្ថយសម្ពាធឈាម

សារធាតុប៉ូតាស្យូមនៅក្នុងផ្លែខ្នុរ ត្រូវបានគេបង្ហាញថា អាចកាត់បន្ថយសម្ពាធឈាមខ្ពស់ ដែលជាហានិភ័យនៃជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។

ផ្តល់ថាមពល

ផ្លែខ្នុរ ជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយប្រភពថាមពល ដោយសារតែជាតិស្ករ fructose និង sucrose របស់វាអាចជួយឲ្យរាងកាយទទួលបានថាមពលភ្លាមៗ។

ការពារភាពស្លេកស្លាំង

ជាតិដែកនៅក្នុងផ្លែខ្នុរ អាចជួយបង្ការភាពស្លេកស្លាំង និងគ្រប់គ្រងចរន្តឈាមក្នុងរាងកាយ។

ជួយឲ្យឆ្អឹងរឹងមាំ

ជាតិម៉ាញ៉េស្យូម ដែលជាសារធាតុចិញ្ចឹមសំខាន់ក្នុងការស្រូបយកជាតិកាល់ស្យូម និងផ្សំជាមួយកាល់ស្យូម អាចជួយពង្រឹងឆ្អឹងឲ្យរឹងមាំ និងការពារបញ្ហាឆ្អឹងផ្សេងៗ។

សម្រកទម្ងន់

ការរួមផ្សំខ្នុរ ជាមួយនឹងទឹកឃ្មុំ ធ្វើឲ្យវាសម្បូរទៅដោយប្រូតេអ៊ីន ដែលអាចជួយកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងរាងកាយ ដោយបង្កើនសុខភាពសាច់ដុំ និងសម្រកទម្ងន់។ មិនតែប៉ុណ្នោះ វាអាចជួយបង្កើនចរន្តឈាមរត់ និងបង្កើនអត្រានៃការមានកូនចំពោះបុរស់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here