បញ្ហារំលាយអាហារមិនមែនជាជំងឺធ្ងន់ធ្ងរនោះទេ ប៉ុន្តែវាអាចមានផលវិបាកខ្លាំងប្រសិនបើអ្នកបណ្តោយទុកយូរមិនយកចិត្តទុកដាក់ក្នុងការព្យាបាលឲ្យបានឆាប់។ ខាងក្រោមនេះ ជាហានិភ័យមួយចំនួនដែលបណ្តោលមកពីបញ្ហារំលាយអាហាររ៉ាំរ៉ៃចំពោះកុមារ៖
កុមារងាយនឹងកើតជំងឺអាឡែកស៊ី
កុមារខ្លះតែងមានប្រតិកម្មអាឡែកស៊ីនៅពេលញ៉ាំអាហារ ដែលនាំឲ្យឱកាសនៃភាពមិនប្រក្រតីនៅក្នុងក្រពះ។ ដូច្នេះ នៅពេលមានរោគសញ្ញាមួយនេះកើតឡើងនៅលើរាងកាយ អ្នកគួរតែយកចិត្តទុកដាក់ចំពោះបញ្ហាប្រព័ន្ធរំលាយអាហាររបស់កុមារឲ្យមែនទែន។
ងាយនឹងទល់លាមក
ការញ៉ាំចំណីច្រើនប្រភេទក្នុងពេលតែមួយក៏អាចនាំឲ្យមានការទល់លាមដែរ ព្រោះប្រព័ន្ធរំលាយអាហារពិបាកក្នុងការរំលាយ បន្ទាប់មករាងកាយនឹងកកុញទៅដោយជាតិពុល ដែលមានគ្រោះថ្នាក់ដល់សុខភាពរបស់កូន។
កុមារសង្កៀតធ្មេញពេលគេង
មានមូលហេតុជាច្រើនដែលធ្វើឲ្យកុមារគេងសង្កៀតធ្មេញ ដូចជាធ្មេញកុមារមានបញ្ហា និងការបង្ករោគមួយចំនួននៅពេលដង្កូវស៊ីធ្មេញ។ មិនតែប៉ុណ្ណោះ ការរំលាយអាហារ គឺជាកត្តាមួយដែលបណ្តោលឲ្យកុមារសង្កៀតធ្មេញនៅពេលគេង។
ប៉ះពាល់ដល់ការអភិវឌ្ឍរាងកាយ
ភាពមិនប្រក្រតីនៃការរំលាយអាហារ អាចបណ្តោលឲ្យកុមារមិនព្រមញ៉ាំ ឬញ៉ាំតិចតួចប៉ុណ្ណោះ។ នេះជាមូលហេតុដែលបណ្តោលឲ្យប៉ះពាល់ដល់ការស្រូបយកសារធាតុចិញ្ចឹមរបស់ពួកគេ។
ក្មេងៗដែលស្ថិតនៅក្នុងដំណាក់កាលសំខាន់នៃការអភិវឌ្ឍរាងកាយ ប្រសិនបើពួកគេមានបញ្ហារំលាយអាហារ នឹងជះឥទ្ធិពលធំធេងដល់កាសម្បទា និងបញ្ហា។
កុមារអាចឈឺពោះ
បញ្ហារំលាយអាហារ នឹងធ្វើអាហារនៅកកកុញក្នុងក្រពះកាន់តែយូរ ពិបាកក្នុងការរំលាយ ហើយនាំឲ្យចលនាពោះវៀនខុសប្រក្រតី។ នៅពេលនេះការក្អួត ឬចាល់ជាតិអាស៊ីតអាចនឹងកើតមានឡើង។ នៅពេលឈឺចាប់ពោះវៀនខ្លាំង ហើយប្រើថ្នាំមិនព្រមបាត់ អ្នកគួរនាំកូនទៅមន្ទីរពេទ្យភ្លាម ដើម្បីពិនិត្យមើលបញ្ហារំលាយអាហារ។
សរុបមក ទោះបីជាបញ្ហាមិនមែនជាជំងឺធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែឪពុកម្តាយត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត ដោយសារតែការរំលាយអាហារអាចបណ្តោលឲ្យថយចុះភាពស៊ាំ រារាំងដល់ការអភិវឌ្ឍសុខភាព រួមទាំងបញ្ហាកុមារផងដែរ៕