រំជួលចិត្ត​ណាស់! ឧកញ៉ា ឌួង ឆាយ ហ៊ាន​លះបង់​ដល់​ថ្នាក់​នេះ​ដើម្បី​ភរិយា

0
1

ក្រោយពេល​រួមរស់​ជាមួយគ្នា​អស់​រយៈពេល១២ឆ្នាំ លោកជំទាវ​ដ៏​ស្រស់ស្អាត ម៉ាលី​ណា និង​លោក​ឧ​ញ៉ា ឌួង ឆាយ បាន​ចំណងដៃ​កូនប្រុស​ជាទី​ស្រឡាញ់​ពីររូប​រួចទៅហើយ។ ប៉ុន្តែ​ពេលនេះ​លោកជំទាវ ម៉ាលី​ណា កំពុងតែ​ពពោះ​កូនស្រី​មួយរូប​ទៀត ដែល​ធ្វើ​ឲ្យ​ឧ​ញ៉ា ឌួង ឆាយ ត្រេកអរ​យ៉ាងខ្លាំង​រក​អ្វី​ប្រៀប​ស្មើ​ពុំបាន។

Image may contain: 2 people, indoor

 

ទោះជា​យ៉ាងណា ប៉ុន្មាន​ថ្ងៃមុន​នេះ​លោកជំទាវ ម៉ាលី​ណា បាន​បង្ហោះ​រូបភាព​មួយចំនួន ហើយ​ថែមទាំង​មានភ្ជាប់​សារ​ដែលជា​សំដី​របស់​ឧ​ញ៉ា ដួង ឆាយ ចង់​ធ្វើអ្វីៗទាំងអស់​ជំនួស​ភរិយា ដោយមាន​ខ្លឹមសារ​ដូចតទៅ៖

«បង​ពពោះ​ជំនួស​អូន​មិនបាន បង​ឈឺចាប់​ស្ទើរ​ស្លាប់ ដែល​បង្កើតកូន​ជំនួស​អូន​មិនបាន បង​ធ្វើជា​ម្ដាយ​បំបៅ​ទឹកដោះ​ឲ្យ​កូន​ជំនួស​អូន​មិនបាន បង​ឈឺចាប់​ស្ទើរ​ខ្លោចចិត្ត ដែល​ព្រម​លំបាក​គ្រប់យ៉ាង​ជំនួស​អូន​មិនបាន អ្វីដែល​បង​និយាយ​នេះ បង​ធ្វើ​ជំនួស​អូន​មិនបាន បង​មិនអាច​ដឹងបាន​ថា អូន​លំបាក ឈឺចាប់ កង្វល់​វេទនា​ចិត្ត​កាយ​ខ្លាំង​ប៉ុនណា។

Image may contain: 1 person, standing and indoor

 

តែ​ខ្ញុំ​សន្យាថា​នឹង​ស្រឡាញ់​ហើយ​យល់ចិត្ត​ម្តាយ​របស់​កូន​ខ្ញុំ​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន នៅក្បែរ​អូន ចាំ​ឱប​អូន​ក្នុង​រង្វង់​ដៃ ចាំ​លួងលោម​អូន ចាំ​ផ្តល់​កម្លាំងចិត្ត​ឱ្យ​អូន ធ្វើឱ្យ​អូន​មិនមាន​អារម្មណ៍​លំបាក​ឈឺចាប់ កង្វល់ ព្រួយចិត្ត វេទនា ធុញថប់ តានតឹង​ក្នុង​ចិត្ត​អ្វី​ឡើយ។

Image may contain: 1 person, standing and indoor

 

ព្រោះ​នៅក្នុង​ចិត្ត​របស់ខ្ញុំ គ្មាន​មនុស្ស​ស្រី​មួយណា​ដែល​អាចមក​ជំនួស​កន្លែង​ប្រពន្ធ​ខ្ញុំ​បានឡើយ តែ​សម័យនេះ​មាន​បុរស​បែបនេះ​នៅសល់​ប៉ុន្មាន​នាក់? បើ​បាន​ប្ដី​មិនចេះ​គិត​អាណិត​ប្រពន្ធ​កូន រករឿង​ធ្វើបាប​ឲ្យ​ស្រក់​ទឹកភ្នែក​មាន​ស្រី ឬ​ប្រើ​ហឹ​ង​ស្សា​ដាក់​ប្រពន្ធ គឺ​ចប់​ហើយ​ប្រុស និង​គ្មាន​ការចេះ​គិត​ជឹ​ង​យើង​ជា​ស្រី​ត្រូវ​រឹងមាំ មើលថែ​ខ្លួនឯង​អោយបាន»៕

LEAVE A REPLY

Please enter your comment!
Please enter your name here