ភរិយា​នាយ ច​យ បង្ហោះ​សារ​មួយ​ឃ្លា ធ្វើ​ឲ្យ​អ្នកគាំទ្រ​រំភើប​ជំនួស

0
1

ក្រោយពី​សាង​ចំណងអាពាហ៍ពិពាហ៍​ជិត​មួយឆ្នាំ ដែល​មហាជន ក៏ដូចជា​អ្នកគាំទ្រ​ស​សើរ​មាន​ដាច់​ពី​មាត់​ថា នាយ ច​យ ពិតជា​សំណាង​ដែលមាន​ភរិយា​ស្រស់ស្អាត​នោះ ពេលនេះ​ពួកគេ​បាន​ដំណឹង​ល្អ​មួយ​ទៀតហើយ។

តារា​កំប្លង នាយ ច​យ កំពុងតែ​ត្រៀមខ្លួន​ធ្វើជា​ឪពុក​របស់គេឆាប់ៗនេះ ព្រោះ​ភរិយា​របស់​នាយ​បាន​ពពោះ​កូនប្រុស​ម្នាក់។ ទន្ទឹមនឹងនេះ​ផងដែរ ភរិយា​របស់​នាយ ច​យ ក៏បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ភ្ជាប់​ជាមួយ​សា​ថា ៖ មួយជីវិត​មនុស្ស​ស្រី​ពិបាក​ណាស់ ធ្វើជា​ព្រះ​នាង២០ឆ្នាំ ធ្វើជា​ម្ចាស់​ក្ស​ត្រី​តែ១ថ្ងៃ ធ្វើ​ព្រះ​ជាយា១០ ខែ ធ្វើ​អ្នកបំរើ​មួយជីវិត​នេះហើយ​មួយជីវិត​មនុស្ស​ស្រី។ ក្លាយជា​មនុស្ស​ស្រី​មិន​ងាយស្រួល​ទេ ធ្មេចបើកៗ មុខ​ដែល​ធ្លាប់តែ​ផូរផង់ ត្រូវ​ស្នាម​ជ្រួញ​វារ​ឡើង​ពេញមុខ​ក្បាលពោះ​ដែល​រាបស្មើ ក៏ត្រូវ​ស្នាម​សង្វារ វាតទី​យក​ទៀត​ឯ​ចង្កេះ​រាវ​តូច ក្លាយជា​ធុងសាំង ហើយ​ត្រូវ​ទ្រាំ​ឈឺ​ស្ទើរ​ដាច់ខ្យល់​ដើម្បី​បង្កើតកូន​ដែល​ដាក់​ត្រកូល​គេ​ទៀត ដើម្បី​អី? ព្រោះតែ​ពាក្យ​ដែល​អ្នក​ធ្លាប់​និយាយថា ស្រលាញ់​នាង​មិន​ចង់បាន​អ្វី​ច្រើន​ទេ សុំ​ត្រឹម​បុរស​ជា​ប្តី​ស្មោះត្រង់ ស្រលាញ់​ប្រពន្ធ​កូន មិន​ភូតភរ​ផិតក្បត់ ផ្តល់​អារម្មណ៍​សុវត្ថិភាព​អោយ​នាង​ធ្វើអោយ​នាង​ក្លាយជា​មនុស្ស​ស្រី​មាន​ក្តី​សុខ​ដែល​មនុស្ស​ស្រី​ដទៃ​ច្រណែន តែបើ​អ្នក​ធ្វើអោយ​នាង​ច្រណែន​នឹង​ប្រពន្ធ​គេ​ដទៃ មានន័យថា អ្នកជា​ប្តី​ជា​ប្រុស​ដែល​បរាជ័យ​ព្រោះ​មនុស្ស​ប្រុស​ដែល​ធ្វើអោយ​ប្រពន្ធ​មាន​ស្នាមញញឹម​ដោយ​ក្តី​សុខ សុភមង្គល​ទើប​ហៅថា​បុរស​ជោគជ័យ មិនមែន​ទាល់តែ​មាន​លុយ​ច្រើន​អោយ​ប្រពន្ធ​ទើប​អស្ចារ្យ​ទេ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here