ការស្រាវជ្រាវបានរកឃើញថា ទឹកក្រូចឆ្មារមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រូតេអ៊ីន វីតាមីន B វីតាមីន C ផូស្វ័រ ប៉ូតាស្យូម កាបូអ៊ីដ្រាត និងប្រេង។ គុណសម្បត្តិទាំងនេះហើយ ដែលធ្វើឲ្យវាមានសមត្ថភាពក្នុងការទប់ស្កាត់ការឆ្លងមេរោគ បាក់តេរី និងជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយឲ្យមានភាពរឹងមាំ។
លើសពីនេះទៅទៀត ទឹកក្រូចឆ្មារអាចជួយសម្រួលដល់ការរំលាយអាហារ កាត់បន្ថយការឃ្លានអាហារ សម្រកទម្ងន់ បង្កើនអាល់កាឡាំង និងរក្សាតុល្យភាពកម្រិត pH របស់រាងកាយ។
អ្វីដែលកាន់តែអស្ចារ្យនោះ គឺការទទួលទានទឹកក្រូចឆ្មារមួយចំហៀងលាយជាមួយនឹងទឹកក្រូចឆ្មារមួយកែវ អាចជំនួសឱសថក្នុងការព្យាបាលបញ្ហា ១៤មុខបាន៖
១. ព្យាបាលមុនឲ្យឆាប់ជាសះស្បើយ
២. កាត់បន្ថយការឃ្លានអាហារ និងសម្រកទម្ងន់
៣. ការពារក្រួសក្នុងតម្រងនោម
៤. ជម្រុញប្រព័ន្ធភាពស៊ាំ
៥. ដោះស្រាយបញ្ហាឈឺប្លោកនោម
៦. ជាថ្នាំព្យាបាលជំងឺផ្តាសាយ និងគ្រុនផ្តាសាយ
៧. កម្ចាត់ការចាល់ជាតិអាស៊ីតក្នុងក្រពះ
៨. ធ្វើឲ្យក្រចកមានសុខភាពល្អ
៩. បំបាត់ការពុលអាហារ
១០. ដោះស្រាយបញ្ហាឈឺសាច់ដុំរ៉ាំរ៉ៃ
១១. កាត់បន្ថយការរលាក
១២. បំបាត់ការឈឺចាប់ បន្ទាប់ពីធ្វើលំហាត់ប្រាណ
១៣. បន្ថយការហើម និងឈឺសន្លាក់
១៤. ជួយបន្សាបការញៀនគ្រឿងស្រវឹង
១៥. ជួយព្យាបាលជំងឺរលាកពោះវៀនធំ។
ទាំងអស់នេះហើយគឺជាអត្ថប្រយោជន៍នៃទឹកក្រូចឆ្មា ដូច្នេះអ្នកគួរតែជាទទួលទាននៅពេលព្រឹកជាប្រចាំ៕