ស្មានមិនដល់សោះ! រមៀត នឹងដំឡូងបារាំងអាចកម្ចាត់ស្នាមអុជខ្មៅគ្មានដល់សូម្បីតែបន្តិច

0
1

ដោយសារតែការវិវត្តនៃអាយុកាល កម្តៅព្រះអាទិត្យ ដំណើរការខុសប្រក្រតីនៃថ្លើម ឬបញ្ហាសុខភាពផ្សេងៗទៀត អាចបង្កឲ្យកើតមានស្នាមអុជខ្មៅៗនៅលើស្បែកដោយមិនដឹងខ្លួន។ នេះជាហេតុផល ដែលធ្វើឲ្យសម្រស់របស់សុភាពនារី ឬសុភាពបុរសមួយចំនួនត្រូវបាត់បង់ភាពទាក់ទាញ។

ប៉ុន្តែកុំបារម្ភអី បញ្ហានេះអាចជួយបានដោយប្រើឱថសធម្មជាតិ ហើយមានប្រសិទ្ធិភាពខ្លាំងបំផុត។

ដំឡូងបារាំង

ដំឡូងបារាំងសម្បូរសារធាតុចិញ្ចឹម និងវីតាមីន B ដែលអាចបណ្តុះកោសិកាថ្មី និងជួយឲ្យស្បែកមានសម្បុរសស្អាត។ ម្យ៉ាងវិញទៀតដំឡូងបារាំង ក៏អាចដោះស្រាយបញ្ហារង្វងភ្នែកខ្មៅផងដែរ។
អ្នកគ្រាន់តែចិតដំឡូងជាបន្ទះស្តើងៗ រួចលាប ឬបិទនៅលើផ្ទៃមុខចំនួន ១០នាទី មួយថ្ងៃ ៣ ទៅ ៤ដង។ ប្រសិនបើអ្នកមានស្បែកស្ងួតខ្លាំង ត្រូវត្រាំដំឡូងបារាំងក្នុងទឹកសិន មុននឹងប្រើប្រាស់។

រមៀត

រមៀតជាភ្នាក់ងារប្រឆាំងនឹងការរលាកដែលមានអានុភាព និងជាឱសថដ៏អស្ចារ្យសម្រាប់ស្បែក។ អ្នកគ្រាន់តែយករមៀតកិនឲ្យម៉ត់ រួចអនុវត្តពេញផ្ទៃមុខ ១ ទៅ ២ដង ក្នុងមួយសប្តាហ៍ វានឹងជួយកាត់បន្ថយស្នាមអុជខ្មៅយ៉ាងឆាប់រហ័ស (ប្រសិនបើចាំបាច់អាចអនុវត្តញឹកពាក់ជាងនេះ)។

សូមព្យាយាមអនុវត្តឲ្យបានទៀងទាត់ អ្នកនឹងឃើញលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលដោយខ្លួនឯងជាមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here