រាងកាយរបស់មនុស្សម្នាក់ៗចាំបាច់ត្រូវការកម្ចាត់ជាតិពុលពីចំណីអាហារ និងភេសជ្ជ:ដែលទទួលទានរាល់ថ្ងៃ ដើម្បីមានសុខភាពល្អ។ បើទោះជាអ្នកចេះជក់បារី ឬមិនជក់ក្តី សំខាន់បំផុតបើចង់ឲ្យសួតមានសុខភាពល្អឡើងវិញ ត្រូវអនុវត្តផែនការ៣ថ្ងៃនេះ។
ប៉ុន្តែមុននឹងចាប់ផ្តើមអនុវត្តអ្នកត្រូវផ្អាកទទួលទានផលិតផលទឹកដោះគោទាំងអស់ រយ:ពេល ២ ទៅ ៣ថ្ងៃសិន។ ព្រោះទឹកដោះគោអាចកាត់បន្ថយដំណើរការបន្សាបជាតិពុលនៅក្នុងរាងកាយ។
ថ្ងៃទី១៖ អ្នកត្រូវទទួលទានតែបៃតងមួយពែងមុនពេលចូលគេង ព្រោះវាអាចជួយសម្អាតជាតិពុលចេញពីពោះវៀន និងការពារការទល់លាមក។
ថ្ងៃទី២៖ មុនពេលញ៉ាំអាហារពេលព្រឹក អ្នកត្រូវទទួលទានទឹកក្តៅឧណ្ឌៗមួយពែងលាយជាមួយនឹងក្រូចឆ្មារ។ អ្នកត្រូវការក្រូចឆ្មារពីរផ្លែ និងទឹកក្តៅចំនួន ៣០០មីលីលីត្រ។
បន្ទាប់ពីនោះត្រូវទទួលទានទឹកក្រូចថ្លុង ៣០០មីលីលីត្រទៀត។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែឈើទាំងនេះ នឹងជួយសម្អាតសួត ព្រមទាំងធ្វើឲ្យប្រព័ន្ធផ្លូវដង្ហើមដំណើរការបានល្អ។
នៅពេលថ្ងៃត្រង់ត្រូវទទួលទានទឹកការ៉ុត ៣០០មីលីលីត្រ។ ទឹកការ៉ុតពិតជាសំខាន់ណាស់ក្នុងការសម្អាតឈាមប្រៃ សម្រាប់របបអាហារទាំងបីថ្ងៃនេះ។
ថ្ងៃទី៣៖ មុនពេលចូលគេងត្រូវទទួលទានទឹក cranberry សុទ្ធ ចំណុះ ៣០០មីលីលីត្រ។ ទឹកផ្លែឈើមួយប្រភេទនេះអាចជួយកាត់បន្ថយបាក់តេរីនៅក្នុងសួត។
ក្រៅពីនេះ នៅក្នុងរយ:ពេលសម្អាតជាតិពុលទាំង៣ថ្ងៃ អ្នកត្រូវងូតទឹកក្តៅឧណ្ឌៗ ដើម្បីជួយជំរុញដល់ការបន្សាបជាតិពុលចេញពីរាងកាយ។ ជាពិសេសការសម្អាតជាតិពុលចេញពីសរីរាងតាមរយ:ការបញ្ចេញញើស៕