តែគុច គឺជាភេជ្ជៈមួយប្រភេទដែលមានភាពពេញនិយមបំផុតសម្រាប់មនុស្សទូទៅនៅប្រទេសម៉ាឡេស៊ី ហើយសូម្បីតែប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះក៏ដូច្នោះដែរ។
ទោះជាយ៉ាងណា ថ្មីៗនេះក្រសួងសុខាភិបា ប្រទេសម៉ាឡេស៊ី បានធ្វើការបង្ហាញថា តែគុជ មានជាតិស្ករច្រើនលើសពីកម្រិតស្តង់ដារ។ ហេតុនេះក្រសួងបានធ្វើការអំពាវនាដល់អាណាព្យាបាលទាំងឡាយត្រូវព្យាយាមបញ្ជៀសកុំឲ្យកូនតូចៗទទួលទានតែគុជ បើពុំដូច្នោះវានឹងបង្កផលប៉ះពាល់ដល់សុខភាព។
ការសិក្សាបានរកឃើញថា តែគុជ មួយកែវមានជាតិស្កររហូតដល់ទៅ ២០ស្លាបព្រាកាហ្វេឯណោះ ដែលមនុស្សពេញវ័យត្រូវការជាតិស្ករត្រឹមតែ ៨ស្លាបព្រាកាហ្វេប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប្រសិនបើកុមារទទួលទានភេសជ្ជៈនេះច្រើនពេក អាចបណ្តោលឲ្យលើសជាតិស្ករក្នុងឈាម កើតជំងឺធាត់ មានបញ្ហាបេះដូង និងជំងឺផ្សេងៗទៀតមើលមិនឃើញឡើយ៕