ជំងឺកំណកឈាម គឺជាដើមហេតុចម្បងដែលធ្វើឲ្យអ្នកកើតមានជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។ ជាពិសេស ប្រសិនបើយើងមិនអើពើជាមួយនឹងសញ្ញាព្រមានរបស់វាទេ គ្រោះថ្នាក់ដល់ជីវិតអាចនឹងកើតមាន។
ដូច្នេះ អ្នកយើងគ្រប់គ្នាគួរតែប្រុងប្រយ័ត្នចំពោះរោគសញ្ញាខាងក្រោម៖
១.ពិបាកដកដង្ហើម
ប្រសិនបើអ្នកដកដង្ហើមបានខ្លីៗ អ្នកប្រហែលជាមានបញ្ហាកំណកឈាមក្នុងសួតហើយ។ មិនតែប៉ុណ្ណោះ អ្នកអាចនឹងកើតមានអាការញ័រទ្រូង វិលមុខ ឬបេះដូងលោតញាប់ខុសធម្មតា។
២.ក្អកគ្មានមូលហេតុ
ប្រសិនបើអ្នកក្អកដោយគ្មានហេតុផលជាក់លាក់ណាមួយនោះទេ អ្នកត្រូវតាមដានបញ្ហា ដង្ហើម និងចង្វាក់បេះដូង ឲ្យបានត្រឹមត្រូវ ព្រោះវាក៏អាចបណ្តោលមកពីឈាមកកក្នុងសួតដែរ។
៣.ឈឺទ្រូងនៅពេលដែលស្រូបដង្ហើមចូលជ្រៅម្តងៗ
អ្នកអាចមានបញ្ហាកំណកឈាមនៅក្នុងសួតដូចគ្នា ប្រសិនបើមានករណីឈឺចាប់ពេលដែលដកដង្ហើមចូលជ្រៅៗ។ ហេតុនេះ ដើម្បីកុំឲ្យមានបញ្ហាធ្ងន់ធ្ងរកាន់តែខ្លាំង អ្នកត្រូវប្រញាប់ព្យាបាលជាបន្ទាន់។
៤.ចេញស្នាមឆ្នូតក្រហមនៅលើស្បែក
ប្រសិនបើអ្នកសង្កេតឃើញមានស្នាមឆ្នូតក្រហមនៅតាមបណ្តោលសរសៃ វាមិនមែនជាស្នាមជាំធម្មតានោះទេ។ ដូច្នេះ ដើម្បីធានាសុវត្ថិភាព អ្នកត្រូវរកជំនួយពីគ្រូពេទ្យតាមដែលអាចធ្វើទៅបាន។
៥.ហើមជើង
ប្រភេទនៃកំណកឈាម គឺជាការស្ទះសរសៃឈាមវ៉ែន និងប្រព័ន្ធសរសៃឈាមរត់ត្រូវបានរារាំង។ នេះជាចំណុចដ៏មានគ្រោះថ្នាក់ ព្រោះការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់សរីរាង្គសំខាន់ៗត្រូវបានរារាំង។
ប្រសិនបើក្នុងករណីដែលអ្នកឃើញរោគសញ្ញាទាំងនេះ គួរតែទៅពិនិត្យ ឬពិគ្រោះជាមួយនឹងគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕