៨១ភាគរយ​នៃ​ជំងឺសរសៃប្រសាទ​ចំពោះ​កុមារ កើតឡើង​ដោយសារ​តំណពូជ

0
2

ការស្រាវជ្រាវ​ដែល​បានចេញ​ផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី JAMA Psychiatry ដែល​បានធ្វើ​ការតាមដាន​ទៅលើ​កុមារ​ជាង ២លាន​នាក់​នៅក្នុង​ប្រទេស​ចំនួន ៥ បានបញ្ជាក់​ម្តង​ទៀតថា មូលហេតុ​ដ៏​ធំ​បំផុត​នៃ​ជំងឺសរសៃប្រសាទ​របស់​កុមារ បង្កឡើង​ដោយសារ​តំណពូជ។

Image result for effects of autism

អ្នកស្រាវជ្រាវ​បាន​ពិនិត្យឡើងវិញ និង​វិភាគ​កំណត់ត្រា​កុមារ​ជាង ២លាន​នាក់ ដែល​បានកើត​នៅក្នុង​ប្រទេស​ដា​ណឺ​ម៉ាក ហ្វាំ​ឡង់ ស៊ុយអែត អ៊ីស្រាអែល និង​អូស្ត្រាលី ពី​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ២០១។

អ្នកស្រាវជ្រាវ បាន​បន្ត​តាមដាន​រហូតដល់​ពួកគេ​មាន​អាយុ ១៦ឆ្នាំ នៅក្នុង​នោះ​មាន​មនុស្ស​ជាង ២២,០០០នាក់ ត្រូវបាន​រកឃើញ​មាន​ជំងឺសរសៃប្រសាទ ស្មើនឹង ៨១ភាគរយ គឺ​ដោយសារតែ​តំណពូជ។ ខណៈដែល​កត្តាបរិស្ថាន​មាន​ជំ​នួន​តិចជាង ២០ភាគរយ ដែល​កើតមាន​ហានិភ័យ​នៃ​ជំងឺ​នេះ។

លទ្ធផល​នេះ គឺ​ស្របទៅនឹង​ការសិក្សា​ថ្មី​ដែល​បង្ហាញថា តំណពូជ គឺជា​កត្តា​ចម្បង​ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍ​នៃ​ជំងឺសរសៃប្រសាទ។ ក្រុម​អ្នកស្រាវជ្រាវ​ជឿជាក់ថា ការរកឃើញ​មូលហេតុ​ដើម​នេះ នឹង​ជួយ​ឲ្យ​ឪពុកម្តាយ​ទាំងឡាយ​ធ្វើ​អន្តរា​មន៍​បាន​ទាន់ពេល ពោះកូនៗដែលមាន​ជំងឺសរសៃប្រសាទ​ដំណាក់កាល​ដំបូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here