ឈប់បារម្ភបញ្ហារង្វង់ភ្នែកខ្មៅទៀតទៅ ប្រើរូបមន្តមួយនេះនឹងរលាយបាត់ស្រមោល

0
1

អ្នកណាខ្លះកំពុងតែមានកខ្វក់ជាមួយបញ្ហារង្វង់ភ្នែកខ្មៅ? តើអ្នកចង់កម្ចាត់បញ្ហាមួយនេះមែនទេ? ពុំចាំបាច់ព្រួយបារម្ភទៀតអី សាកប្រើវិធីខាងក្រោមនេះ វានឹងរលាយបាត់អស់ទៅវិញយ៉ាងឆាប់បំផុត។

របៀបកម្ចាត់រង្វង់ភ្នែកខ្មៅ
១.យកវីតាមីន E មួយគ្រាប់ច្របាច់ទៅចូលក្នុងចានមួយ រួចបន្ថែមប្រេងអូលីវ ២-៣ដំណក់។

២.នៅពេលដែលធាតុផ្សំទាំងពីររលាយចូលគ្នាសព្វហើយ ត្រូវអនុវត្តត្រង់ត្របកភ្នែកខាងក្រោម។

៣.ទុកចោលពេញមួយយប់ ដើម្បីឲ្យអាស៊ីតខ្លាញ់នៃវីតាមីន E ជួយចិញ្ចឹមស្បែក ផ្តល់សំណើមដល់ស្បែក និងកាត់បន្ថយរង្វង់ភ្នែកខ្មៅ។

៤.អ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់ល្ងាច ក្នុងរយៈពេលមួយសប្តាហ៍នឹងឃើញប្រសិទ្ធិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here