ក្លៀកធុំក្លិនមិនល្អអាចធ្វើឲ្យអ្នកបាត់បង់ភាពទាក់ទាញ និងទទួលរងនូវភាពអាម៉ាស់ នៅពេលដែលស្ថិតក្នុងចំណោមមនុស្សជាច្រើន។ ក៏ប៉ុន្តែបញ្ហានេះ អាចកម្ចាត់បានដោយប្រើប្រាស់ឱថសធម្មជាតិដូចជា ក្រូចឆ្មា សាច់ជូរជាដើម។
ប៉ុន្តែមុនឹងអនុវត្តវិធីកម្ចាត់ គួរគួរបញ្ឈប់ទម្លាប់ការកោររោមក្លៀកជាមុនសិន ព្រោះវាអាចបង្កឲ្យមានបញ្ហារលាតស្បែក បាក់តេរីមានឱកាសឆ្លងតារយ:ឡាម ឬឧបករណ៍សម្រាប់ដករោម កាន់តែច្រើនឡើង។ នេះជាមូលហេតុមួយដែលធ្វើឲ្យអ្នកមានក្លិនក្លៀកអាក្រក់។
ខាងក្រោមនេះ គឺជាវិធីកម្ចាត់ក្លៀកធំក្លិនស្អុយ
១. ក្រូចឆ្មារ
ក្រូចឆ្មារ គឺជាផ្លែឈើដែលល្អបំផុតសម្រាប់កម្ចាត់ក្លិនក្លៀក ព្រោះវាមានសមត្ថភាពរក្សាកម្រិត pH នៃស្បែក។ ចិតក្រូចឆ្មារមួយចំណិត យកមកលុញនៅក្រោមក្លៀករយ:ពេល ១៥នាទី ទើបលាងទឹកចេញ ប៉ុន្តែអ្នកត្រូវធ្វើជារៀងរាល់ថ្ងៃ។
២.សាច់ជូរ
ការប្រើប្រាស់សាច់ជូរ ពិតជាងាយខ្លាំងណាស់ ដោយអ្នកគ្រាន់តែយកសាច់ជូរមួយដុំផ្សីមទឹក រួចត្រដុសនៅក្រោមក្លៀក បញ្ហាធំក្លិនអាក្រក់នឹងបាត់ភ្លាម។ ប៉ុន្តែបើចង់បំបាត់ក្លិនក្លៀកជារៀងរហូត អ្នកត្រូវព្យាយាមអនុវត្តជាប្រចាំរហូតទាល់តែក្លៀកឈប់បញ្ចេញក្លិនអាក្រក់៕