កុំទុកចិត្តពេក! ខំប្រើកងគិតថាមិនអី តែដល់ថ្ងៃកើតមកទាំងកូន មកទាំងកង

0
1

រូបភាពមួយសន្លឹកគួរឲ្យភ្ញាក់ផ្អើល ដែលបង្ហាញពីទារកកំពុងតែកាន់កងដាក់ក្នុងស្បូនរបស់អ្នកម្តាយ បន្ទាប់ពីសម្រាលបានប៉ុនន្មាននាទីរួចមក។ គ្រូពេទ្យយល់ថា ឧបករណ៍ពន្យាកំណើតនេះមិនល្អនោះទេ ប៉ុន្តែវាបានចេញមកក្រៅហើយ។

ការភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅក្នុងរដ្ឋ Alabama សហរដ្ឋអាមេរិក ហើយគិលានុបដ្ឋាយិកា និងឪពុករបស់ក្មេងគិតថា វាគួរឲ្យអស់សំណើចណាស់ក្នុងការផ្តិតយករូបភាពទារកជាមួយនឹងកងដាក់ក្នុងស្បូន។

វាជាករណីកម្រណាស់ក្នុងការមានគភ៌ ប៉ុន្តែដោយសារការពន្យាកំណើតមិនមានប្រសិទ្ធភាព១០០ភាគរយ នោះការមានផ្ទៃពោះអាចកើតឡើងសូម្បីតែការដាក់បញ្ចូលកងក្នុងស្បូនហើយក៏អាចមានហានិភ័យផងដែរ។ ម្យ៉ាងវិញទៀតការបង្កកំណើតជាមួយនឹងកងដាក់ក្នុងស្បូន អាចបណ្តោលឲ្យមានហានិភ័យ ឆ្លងមេរោគធ្ងន់ធ្ងរ រលូតកូន កូនកើតមិនគ្រប់ខែ និងស្លាប់ក្នុងផ្ទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here