ក្នុងចំណោមមនុស្សស្រីពពោះ៥នាក់ មានម្នាក់ហើយដែលមានហានិភ័យនៃការរលូតកូន ជាពិសេសនៅមុនសប្តាហ៍ទី ២៤។
ប្រសិនបើការរលូតកូនកើតឡើងក្នុងរយៈពេល៣ខែដំបូងនៃការមានផ្ទៃពោះ វាជារឿងធម្មតាដែលបណ្តោលមកពីទារកមិនទាន់កើត។ បញ្ហាចម្បងដែលបណ្តោលឲ្យមានហានិភ័យរលូតកូន គឺការឆ្លងមេរោគ បញ្ហាសុខ និងមាត់ស្បូនមានភាពទន់ខ្សោយពេក។
ចំពោះស្ត្រីដែលមានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ ហានិភ័យរលូតកូននៅក្នុងអំឡុងពេល៣ខែដំបូងកើតមានច្រើនជាងគេ បើធៀបទៅនឹងស្ត្រីដែលមានផ្ទៃពោះនៅវ័យក្មេងជាងនេះ។
ទោះបីជាអ្នកមិនអាចបង្ការការរលូតកូនបានក៏ដោយ ប៉ុន្តែមានរឿងខ្លះដែលអ្នកអាចធ្វើបានដើម្បីកាត់បន្ថយឱកាសនៃរលូតកូន ដូចជា ផ្តាច់បារី ឈប់ផឹកស្រា ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងកម្រិតភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន។
មានមនុស្សជាច្រើនបានយល់ច្រលំអំពីមូលហេតុនៃការរលូតកូន ប៉ុន្តែមានភ័ស្តុតាងជាច្រើនបង្ហាញថា បញ្ហាស្ត្រេសនៅកន្លែងធ្វើការ ការហាត់យូហ្គា និងរួមភេទមិនបណ្តោលឲ្យរលូតកូនទេ ដូច្នេះជីវិតរស់នៅរបស់ស្ត្រីមានផ្ទៃពោះគឺធម្មតា៕