ប្រយ័ត្ន​ផងម៉ាក់! ថើប​អាច​ចម្លងជំងឺ៤ប្រភេទ​ទៅ​ឲ្យ​ទារក

0
3

ដោយសារតែ​ប្រព័ន្ធ​ភាពស៊ាំ​របស់​កុមារ​តូច ជាពិសេស​ទារកតូចៗរហូតដល់​អាយុ ៥ឆ្នាំ មិនមាន​ភាពរឹងមាំ​ដូច​មនុស្ស​ធំ ធ្វើ​ឲ្យ​ពួកគេ​ងាយ​នឹង​ទទួល​ការវាយប្រហារ​ពី​ពពួក​មេរោគ និង​បាក់តេរី​ខ្លាំងណាស់។ ដូច្នេះ​កុមារ​ត្រូវតែ​ប្រយ័ត្ន​ចំពោះ​ជំងឺឆ្លង​តាមរយៈ​ការ​ស្និត​ស្នាល​គ្នា ឬ​ការ​ថើប​ពីសា​ច់​ញា​ត្តិ។ ខាងក្រោម​នេះ គឺជា​ជំងឺ៤ប្រភេទ​ដែល​អាណាព្យាបាល​គួរតែ​ប្រុងប្រយ័ត្ន ព្រោះ​វា​អាច​ឆ្លង​ទៅកាន់​ទារក​តាមរយៈ​ការ​ថើប​បាន៖

១.ជំងឺ​ផ្លូវដង្ហើម

ជាទូទៅ​ជំងឺ​មួយ​ប្រភេទ​នេះ អា​ចប​ណ្តោ​ល​ឲ្យ​មានការ​ឆ្លង​មេរោគ​ទៅលើ​សួត និង​ប្រព័ន្ធ​ផ្លូវដង្ហើម ដែល​អាច​ឆ្លងទៅ​កុមារ​តូច​ជាពិសេស​នៅ​រដូវរ​ស្សា តាមរយៈ​ការប្រែប្រួល​អាកាសធាតុ ឬ​ការបង្កើត​ភាព​ស្និត​ស្នាល​ជាមួយ​នរណាម្នាក់​ដែលមាន​ផ្ទុក​ជំងឺ។

២.ជំងឺ​រលាក​ស្បែក

ជំងឺ​នេះជារឿយៗកើតឡើង​ចំពោះ​ទារក​ទើបនឹង​កើត​រហូតដល់​អាយុ ៥ឆ្នាំ វា​បង្កើតឡើង​ដោយសារ​បាក់តេរី​ដ៏​មាន​ឥទ្ធិពល ដែល​អា​ចប​ណ្តោ​ល​ឲ្យ​រលាក​ស្បែក មានការ​ឈឺចាប់ និង​ក្តៅក្រហាយ​នៅតាម​ដងខ្លួន​ផងដែរ។ ជាពិសេស​ប្រសិនបើ​នរណាម្នាក់​ថើប​ថ្ពាល់​កូន​របស់​អ្នក គឺមាន​ហានិភ័យ​ឆ្លង​មេរោគ​ខ្ពស់​ណាស់។

៣.ជំងឺ​ក​ញ្ជ្រិ​ល

ជំងឺ​នេះ​បង្ហាញ​រោគសញ្ញា ចេញ​ស្នាមអុជៗកន្ទួល​ពេញ​ខ្លួន  ក្តៅខ្លួន ក្អក ឬ​មាន​ស្លេស។ ជារឿយៗវាប​ណ្តោ​ល​មកពី​ភាព​ស្និត​ស្នាល​ជាមួយ​មនុស្សពេញវ័យ​ដែល​កើត​ជំងឺ​នេះ ទោះបីជា​អ្នក​ទាំងនោះ​មិន​បង្ហាញ​រោគសញ្ញា ប៉ុន្តែ​រយៈពេល​ភ្ញាស់​មេរោគ​វា​ក៏​បង្កើន​ហានិភ័យ​ដល់​កុមា​រដែរ។

៤.ជំងឺ​អុតស្វាយ

អ្នក​ត្រូវ​ដឹងថា ទោះបីជា​ជំងឺ​នេះ​ត្រូវ​កើត​ចំពោះ​រាល់គ្នា​ជៀស​មិន​ផុត ក៏ប៉ុន្តែ​វា​មិនគួរ​កើតឡើង​ចំពោះ​កុមារតូចៗនោះទេ ដោយសារតែ​ពួកគេ​មិនអាច​ទ្រាំទ្រ​នឹង​ការធ្វើ​ទុក្ខទោស​ពី​ជំងឺ​នេះ។ អុតស្វាយ អាច​ឆ្លងតាម​ការ​រយៈ​ការ​ក្អក កណ្តាស់ ការប៉ះពាល់​លើ​ដំបៅ​អ្នកជំងឺ រួមទាំង​ការ​ថើប​ថ្ពាល់​ប្រសិនបើ​កូន​អ្នក​នៅ​តូច​ពេក។

យើង​ជឿថា គ្មាន​នរណាម្នាក់​ចង់ឃើញ​កូន​ឆ្លង​ជំងឺ​ទាំងនេះ​ទេ ដូច្នេះ​អាណាព្យាបាល​គួរ​ជៀសវាង​នាំ​កូន​ទៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន ឬ​អនុញ្ញាត​ឲ្យ​នរណាម្នាក់​ថើប​កូនតូច​របស់​អ្នក​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here