ពពោះ​បាន៨ខែ ម៉ាក់ៗកុំ​រំលង​អាហារ​បំប៉ន​ទាំងនេះ​ឲ្យ​សោះ!

0

ពេលវេលា​ដ៏​សំខាន់​សម្រាប់​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​អំឡុង​ខែ​ទី៨ ត្រូវតែមាន​សារធាតុចិញ្ចឹម​ច្រើនជាងពេលណាៗទាំងអស់។ ព្រោះ​វា​មិន​ត្រឹមតែ​ជំរុញ​ដល់​ការវិវត្ត​កូន និង​ជួយ​ឲ្យ​ម្តាយ​មាន​សុខ​ភាពល្អ​នោះទេ វា​ក៏​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផលិត​ទឹកដោះ ដើម្បី​ត្រៀម​ចិញ្ចឹម​ទារក​នៅពេល​កើតមក។ ដូច្នេះ​ពេល​មាន​ផ្ទៃពោះ ស្ត្រី​ត្រូវ​បន្ថែម​អាហារ​ទាំងនេះ​ជាប្រចាំ៖

១.វីតាមីន C គឺជា​ចំណែក​មួយ​ខ្វះ​មិនបាន ព្រោះ​វា​មានគុណ​សម្បត្តិ​ជំរុញ​ឲ្យ​មានការ​ស្រូបយក​ជាតិ​ដែក ហើយ​អាចជួយ​រក្សា​កម្រិត​សម្ពាធ​ឈាម​ក្នុង​រាងកាយ​អ្នក​ម្តាយ​ផងដែរ។ ប្រសិនបើ​កង្វះ​វីតាមីន C វិញ​នោះ វា​មិនល្អ​សម្រាប់​អ្នក​ម្តាយ និង​កូន​មិនទាន់​កើត​ឡើយ។ ជាពិសេស​ក្នុងអំឡុងពេល៨ខែ​នៃ​ការ​មាន​ផ្ទៃពោះ ជា​ពេលវេលា​ដែល​អ្នកត្រូវការ​ខ្លះ​មិនបាន។ អ្នក​ម្តាយ​គួរតែ​ជ្រើសរើស​មុខម្ហូប​ដែលមាន​វីតាមីន C ខ្ពស់​រួមមាន ទឹកក្រូច​ឆ្មារ ទឹកក្រូច​ពណ៌​លឿង ត្របែក ផ្លែឈើស្រស់ៗ នឹង​ស្លឹក​បន្លែ​ពណ៌​បៃតង​ជាដើម។

២.វីតាមីន D ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ការផលិត​ទឹកដោះ​ពេល​មាន​ផ្ទៃពោះ​ក្នុងពេល​ខែ​ទី៨ នេះ​ផងដែរ។ តាមរយៈ​ការទទួល​ទាន​ចំណីអាហារ​ដែល​សម្បូរ​ទៅដោយ​វីតាមីន D រួមមាន ទឹកដោះគោ ប៊ឺ​រ ស៊ុត ត្រី ការ៉ុត…។ អាហារ​ទាំងនេះ​នឹង​បង្កើត​ទឹកដោះ​ជានិច្ច ហើយ​ត្រៀមខ្លួន​សម្រាប់​ទារក​ទើបនឹង​កើត។

៣.ប្រូតេអ៊ីន ជួយ​ពង្រឹង​រាងកាយ​ទារក​ពេល​មាន​ផ្ទៃពោះ៨ខែ ព្រោះ​រាងកាយ​របស់​អ្នក​ម្តាយ​ត្រូវការ​សារធាតុចិញ្ចឹម​បន្ថែម ដើម្បី​ជំរុញ​ដល់​ការលូតលាស់​ទារក​ក្នុង​ផ្ទៃ។ ដើម្បី​បន្ថែម​ទំងន់​ទារក​ក្នុង​ផ្ទៃ អ្នកជំនាញ​បាន​ណែនាំ​ឲ្យ​ព្យាយាម​ញ៉ាំ​សាច់ ស៊ុត​ពណ៌​ស សាច់​ទ្រូង​មាន់ តៅហ៊ូ…។

៤.ដើម្បី​ជំរុញ​ដល់​ការវិវត្ត​ខួរក្បាល ឆ្អឹង និង​ធ្មេញ ទាមទារ​ឲ្យ​អ្នក​ម្តាយ​បន្ថែម​ជាតិ​កាល់ស្យូម​ទៅក្នុង​របប​អាហារ​ឲ្យ​បាន​ច្រើន។ ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ៨ខែ សូម​ព្យាយាម​រក​អាហារ​បំប៉ន​ដែលមាន​ផ្ទុក​ជាតិ​កាល់ស្យូម​ច្រើន​រួមមាន ត្រី ទឹកដោះគោ អង្ករសំរូប…។ ដែល​អាចជួយ​កាត់បន្ថយ​បញ្ហា​ឈឺ​ឆ្អឹងខ្នង​របស់​អ្នក​ម្តាយ ហើយ​ធ្វើ​ឲ្យ​កូន​មាន​សុខ​ភាពល្អ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ខូច​ទ្រ​ង​ទ្រាយ​លលា​ដ៏​ក្បាល​ផងដែរ​នៅពេល​ទារក​កើតមក។

៥.ស្ត្រី​កំពុង​ពពោះ​មិនអាច​រស់​ដោយ​គ្មាន​ជាតិ​ដែក ជា​អាហារ​បំប៉ន​ឡើយ ព្រោះ​ពេល​សម្រាល​អ្នក​ម្តាយ​ត្រូវ​បាត់បង់​ឈាម​ច្រើន។ ដូច្នេះ អ្នក​ត្រូវ​ប្រញាប់​ចិញ្ចឹម​រាងកាយ​ដោយ​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​ដែក អោយបាន​ឆាប់ វា​នឹង​ជួយ​រក្សា​រាងកាយ​អ្នក​ម្តាយ​ពេល​ពពោះ៨ខែ នឹង​សម្រាលកូន​នៅ ២ខែ​បន្ទាប់។

ទន្ទឹមនឹង​ការចង់​ឃើញ​មុខ​កូន​ដែល​កើតមកឆាប់ៗ អ្នក​ក៏​ចង់ឃើញ​កូន​មាន​សុខ​ភាពល្អ​ផងដែរ។ ដូច្នេះ​កុម​ភ្លេច​អាហារ​បំប៉ន​រាងកាយ​មុនពេល​សម្រាល ចាប់ពី​ពពោះ​បាន៨ខែ ដើម្បី​ត្រៀមខ្លួន​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​ឲ្យ​មាន​សុខភាព​ល្អ៕