ប្រុសៗ! បើប្រឹងធ្វើរឿងទាំងនេះរាល់យប់ពេកប្រយ័ត្នអត់កូន

0
1

ការស្រាវជ្រាវមួយដែលបានធ្វើឡើងនៅមជ្ឈមណ្ឌល់វេជ្ជសាស្ត្រក្នុងប្រទេស អ៊ីស្រាអែល បានបង្ហាញថា ទម្លាប់នៃការប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលគេង គឺជាឃាតករដែលអាចសម្លាប់មេជីវិតឈ្មោលសាហាវលេខ១។ ការវិភាគទឹកកាមរបស់បុរសចំនួន ១១៦នាក់ ដែលមានអាយុចន្លោះពី ២១ ទៅ ៥៩ឆ្នាំ ដែលចូលចិត្តលេងទូរស័ព្ទនៅពេលយប់ គុណភាពមេជីវិតឈ្មោលមានការចុះខ្សោយជាខ្លាំង ហើយរយៈពេល ៤០ឆ្នាំចុងក្រោយនេះ មេជីវិតឈ្មោលមនុស្សប្រុសបានថយចុះប្រមាណជិត ៦០ភាគរយឯណោះ។

ក្រៅពីទម្លាប់ប្រើឧបករណ៍អេឡិចត្រូនិចនៅពេលយប់ នៅមានទម្លាប់៥ចំណុចទៀត ក៏ធ្វើឲ្យប៉ះពាល់ដល់មេជីវិតឈ្មោលបុរសផងដែរ៖

១.សូណា ឬងូតទឹកក្តៅ

ការសូណា ឬងូតទឹកក្តៅ អាចជួយឲ្យអ្នកមានអារម្មណ៍ស្រួល ប៉ុន្តែវាមានគ្រោះថ្នាក់ខ្លាំងណាស់ចំណោះពងស្វាស។ ពងស្វាសជាសរីរាង្គពិសេសរបស់បុរស ដែលមានត្រូវការខ្ពស់លើសីតុណ្ហភាព និងបរិស្ថាន។ លុះត្រាតែពងស្វាសមាន ២ទៅ៣ដឺក្រេក្រោមសីតុណ្ហភាពរាងកាយ មេជីវិតឈ្មោលអាចរស់នៅយ៉ាងងាយស្រួល។ បរិយាកាសសីតុណ្ហភាពខ្ពស់ដូចជា សូណា ឬងូតទឹកក្តៅ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផលិតមេជីវិតឈ្មោល។

២.ស្លៀខោរឹបតឹងពេក

ខោទាំងនេះមានខ្យល់ចេញចូលមិនល្អ ហើយអាប៉ះពាល់ដល់សីតុណ្ហភាពពងស្វាសថែមទៀត។ ហេតុនេះវាអាចកាត់បន្ថយភាពរឹងមាំរបស់មេជីវិតឈ្មោល។ បើនិយាយពីសុខភាពវិញ គឺល្អបំផុតសម្រាប់បុរសគួរស្លៀកខោរលុងៗ មានខ្យល់ចេញចូលបានល្អ ជៀសវាងស្លៀខោតឹងជាពិសេសខោខូចប៊យនៅពេលគេង។

៣.ជក់បារី

ការស្ទង់មតិបានបង្ហាញថា មានសារធាតុពុលជាង ២០០ នៅក្នុងបារីដែលជាទូទៅ គឺជាជ័រ និងជាតិនីកូទីន។ ជាតិនីកូទីន អាចរំញោចសរសៃប្រសាទ ប៉ុន្តែទន្ទឹមនឹងនេះវាក៏អាចរារាំងកោសិកាមេជីវិតឈ្មោល បំផ្លាញ់បំពងមេជីវិតឈ្មោល និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផលិតមេជីវិតឈ្មោល។ ហេតុនេះ បុរសដែលចង់បានកូន គួរតែជៀសវាងការជក់បារី ហើយក៏ជៀសឲ្យឆ្ងាយពីផ្សែងបារីផងដែរ។

៤.ផឹកស្រា

ក្រុមអ្នកជំនាញបានកត់សម្គាល់ឃើញថា ចំពោះបុរសដែលបំពានគ្រឿងស្រវឹងទាំងបរិមាណ និងគុណភាពមេជីវិតឈ្មោលត្រូវបានកាត់បន្ថយជាខ្លាំង។ នេះជាមូលហេតុមួយក្នុងមូលហេតុជាច្រើន ដែលបណ្តោលឲ្យបុរសអត់កូន។

ជាតិអាល់កុលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរអ័រម៉ូនជាក់លាក់ចំពោះបុរស ហើយវារំខានដល់ការលូតលាស់មេជីវិតឈ្មោល។ សារធាតុពុលដែលបានត្រូវរកឃើញនៅក្នុងជាតិអាល់កុលអាចបំផ្លាញកោសិកាផលិតមេជីវិតឈ្មោលនៅក្នុងពងស្វាល ប៉ះពាល់ដល់ទំហំពងស្វាស និងបង្កើនភាពមិនធម្មតារបស់មេជីវិតឈ្មោល។ ទាំងអស់នេះអាចប៉ះពាល់ដល់ការមានកូនយ៉ាងពិតប្រាដក។

៥.អង្គុយយូរ និងជិះកង់យូរ

ទោះបីជាការធ្វើលំហាត់ប្រាណដោយជិះកង់ធ្វើឲ្យយើងមានសុខភាពល្អពិតមែន ប៉ុន្តែវាមិនល្អសម្រាប់មេជីវិតឈ្មោលឡើយ បើអ្នកជិះកង់យូរពេក។ ការជិះកង់យូរពេក ធ្វើឲ្យសីតុណ្ហភាពពងស្វាលឡើងកម្តៅខ្លាំង ដែលនឹងបំផ្លាញមុខងារពងស្វាស ហើយវាក៏អាចបង្រួមក្រពេញប្រូស្តាតរបស់បុរសដែលបណ្តាលឱ្យកកស្ទះ និងរលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃ។

ដូចគ្នានេះផងដែរ អ្នកដែលមានទម្លាប់អង្គុយធ្វើការយូរៗរហូតយប់ជ្រៅពេក អាចបង្កផលលំបាកដល់មេជីវិតឈ្មោល និងធ្វើឲ្យប៉ះពាល់ដល់ឱកាសនៃការមានកូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here