ឈប់​បាន​គួរតែ​ឈប់​ទៅ បើ​អ្នក​ចូលចិត្ត​ធ្វើ​សកម្មភាព​បែបនេះ​ចំពោះ​កូន

0
2

ដោយសារតែ​សេ​ក្តី​ស្រឡាញ់​ឪពុកម្តាយ​គ្រប់រូប​តែងតែ​ប្រលែង​លេង​ជាមួយ​កូន​ជាមួយនឹង​កូន​របស់ខ្លួន។ ប៉ុន្តែ​មាន​សកម្មភាព​មួយ​ដែល​ឪពុកម្តាយ​បាន​សាង​កំហុស​ដោយ​មិនដឹង​ខ្លួន ព្រោះ​វា​អាចធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ខួរក្បាល​កូន ឬ​អាច​ឈានដល់​ស្លាប់​ថែមទៀត។

សកម្មភាព​ក្នុងការ​អង្រួន នៅពេល​ប្រលែង​លេង​ជាមួយនឹង​ទារក​មិនមែនជា​រឿង​ល្អ​នោះឡើយ វា​អាចធ្វើ​ឲ្យ​ទារក​ក្រឡ​ខួរ ឬ​ប៉ះពាល់​ដល់​លំ​ហូរឈាម​ទៅកាន់​ខួរក្បាល។ តាម​គេហទំព័រ Healthylifehouse បាន​ចុះផ្សាយ​កាលពីពេលថ្មីៗនេះ​ឲ្យ​ដឹងថា នៅក្នុង​ចំណោម​ទារក​បីនាក់​ដែល​ត្រូវបាន​ឪពុកម្តាយ​ចាប់​អ​ង្រួ​ង គឺមាន​ម្នាក់​ដែល​ស្លាប់ ហើយ​ចំណែកឯ​ទារក​ផ្សេងទៀត​អាចមាន​បញ្ហា​សរសៃប្រសាទ រៀន​មិនចេះ ឬ​និយាយ​មិន​ចេញ។

បើ​យោងតាម​ការស្រាវជ្រាវ​មួយ​បាន​បង្ហាញថា សូម្បីតែ​ការ​អង្រួន​ក្នុងពេល​តែ ៥វិនាទី​ប៉ុណ្ណោះ ក៏​ប៉ះពាល់​ដល់​ខួរក្បាល​ទារក​ដែរ។ អាស្រ័យហេតុនេះ អ្នក​មិនត្រូវ​ឲ្យ​នរណាម្នាក់ ឬ​ខ្លួនឯង ធ្វើ​សកម្មភាព​បែបនេះ​ចំពោះកូនតូចៗឡើយ៕

សូម​ទស្សនា​វីដេអូ​ដែល​បង្ហាញ​ដូចខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here