ជាការពិតណាស់ ការទៅដើរកំសាន្តស្រូបយកខ្យល់អាកាសបរិសុទ្ធនៅមាត់សមុទ្រ មិនត្រឹមតែល្អសម្រាប់ស្ត្រីមានផ្ទៃពោះប៉ុណ្ណោះទេ វាក៏មានប្រយោជន៍សម្រាប់កូនក្នុងផ្ទៃផងដែរ។ ប៉ុន្តែទន្ទឹមនឹងនេះ ស្ត្រីមានផ្ទៃពោះក៏គួរតែប្រុងប្រយ័ត្នពីផលប៉ះពាល់មួយចំនួនផងដែរ។
១.ជៀសវាងញ៉ាំអាហារសមុទ្រមួយចំនួនរួមមាន ត្រីឆ្លាម និងត្រីដែលមានហានិភ័យជាតិបារ៉តខ្ពស់ ព្រោះវាអាចបំផ្លាញប្រព័ន្ធប្រសាទបាន។
២.បរិភោគអាហារសមុទ្រឲ្យមានដែនកំណត់ ដូចជាពពួកខ្ចៅ ខ្ចង គ្រំ បង្គា បង្ក ក្តាមពណ៌ខៀវ ព្រោះវាមានជាតិកូលេស្តេរ៉ុលខ្ពស់។ ការញ៉ាំច្រើនពេកអាចជះឥទ្ធិពលអវិជ្ជមានដល់ការមានផ្ទៃពោះរបស់អ្នក។
៣.កុំទៅលេងសមុទ្រដែលនៅឆ្ងាយពេក ព្រោះស្ត្រីមានផ្ទៃពោះមិនអាចអង្គុយយូរពេកទេ ជាពិសេសផ្លូវរលាក់អាចបង្កគ្រោះថ្នាក់ច្រើនជាងផលល្អសម្រាប់គភ៌៕