មិនបញ្ឈប់ទម្លាប់ទទួលទានប្រៃ អ្នកនឹងជួបបញ្ហាធ្ងន់ធ្ងរ៣យ៉ាង

0
1

មនុស្សយើងម្នាក់ៗមានចំណងចំណូលចិត្តខុសៗគ្នា អ្នកចូលចិត្តហូបប្រៃ អ្នកខ្លះចូលចិត្តផ្អែម ហើយអ្នកខ្លះទៀតចូលចិត្តសាប។ ក៏ប៉ុន្តែ តើអ្នកដឹងទេ ការទទួលទានប្រៃច្រើនពេកអាចបណ្តោយឲ្យអតុល្យភាពរាងកាយធ្ងន់ធ្ងរ ហើយជួបនឹងហានិភ័យកើតជំងឺដ៏គ្រោះថ្នាក់ថែមទៀត។ ដូច្នេះថ្ងៃនេះ គេហទំព័រ babyandmom នឹងបង្ហាញពីផលប៉ះពាល់ដែលបណ្តោលមកពីការទទួលទានជាតិប្រៃហួរសហេតុពេក។

មានបញ្ហាខួរក្បាល

បើយោងតាមការសិក្សានៅក្នុងប្រទេសកាណាដាបាន​រកឃើញថា អ្នកដែលមានទម្លាប់ចូលចិត្តទទួលទាន​អាប្រៃច្រើនពេក អាចបណ្តោលឲ្យកើតមានហានិភ័យនៃជំងឺខ្សោយការចង់ចាំខ្ពស់បំផុត។

ខូចតម្រនោម

នៅក្នុងអំបិលមាន​ផ្ទុកសារធាតុសូដ្យូម ដែលអាចជួយរក្សាកម្រិតជាតិទឹកនៅក្នុងរាងកាយឲ្យ​មាន​តុល្យភាព។ តែផ្ទុយទៅវិញ ប្រសិនបើ​អ្នក​ទទួលទាន​អំបិលច្រើនហួសហេតុពេក ជាតិសូដ្យូមនឹងធ្វើឲ្យខូចមុខងារតម្រនោម​។ ជាពិសេស​ វាអាចបង្កើន​ហានិភ័យនៃជំងឺក្រួសក្នុងតម្រងនោមថែមទៀត។

មានបញ្ហាឆ្អឹង

អ្នកជំនាញជាច្រើនបានបង្ហាញថា ការបញ្ចេញ​ជាតិប្រៃតាមរយៈទឹកនោមច្រើនពេក អាច​បង្កើន​ហានិភ័យនៃជំងឺឆ្អឹង។ ជាពិសេសមនុស្សស្រីអស់រដូវ ងាយនឹងជួយបញ្ហា​ពុកឆ្អឹងខ្លាំងបំផុត។

អាស្រ័យហេតុនេះហើយ ដើម្បីទទួលបានសុខភាពល្អ គ្រប់គ្នាគួរតែកាត់បន្ថយការទទួលទានប្រៃឲ្យបាន៕​

 

LEAVE A REPLY

Please enter your comment!
Please enter your name here