អ្វីដែល​ឪពុកម្តាយ​គួរ​ធ្វើ នៅពេល​កូន​យំគាំង​បាត់​សំលេង

0
1

ឪពុកម្តាយ​ធ្លាប់​ឃើញ​កូន​យំ​ឡើង​ស្វាយបបូរមាត់ ឬ​ស្លេក បាត់​សំលេង​ដែរឬទេ? នេះហើយ​គេ​ហៅថា ការ​យំគាំង ដែលជា​ធម្មតា​កើតមាន​ចំពោះ​ក្មេង​អាយុ ១ឆ្នាំកន្លះ រហូតដល់​អាយុ ៦ឆ្នាំ។ ការ​យំគាំង​នេះ កើតឡើង​ដោយសារតែ កុមារ​ទទួល​អារម្មណ៍​រន្ធត់ចិត្ត ការឈឺចាប់​ខ្លាំង​នៅពេល​ត្រូវរបួស ភាពភ័យខ្លាច ឬ​នៅពេល​នរណាម្នាក់រ​រាំង​មិន​ឲ្យ​ពួកគេ​ធ្វើ​អ្វីមួយ​ដែល​ពួកគេ​ចង់​ធ្វើ។

Image result for baby cry

ដូច្នេះ នៅពេល​កូន​យំគាំង​បាត់​សំលេង តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច?

នៅពេល​កូន​យំគាំង​បាត់​សំលេង អ្នក​ត្រូវដាក់​ឲ្យ​គេង​ផ្អៀង​នៅលើ​គ្រែ ហើយ​ត្រូវ​សង្កេតមើល​ស្ថានភាព​របស់​ពួកគេ​ឲ្យ​មែនទែន ក្រែង​មាន​អាការ​មិន​ស្រួល។ ក្រោយពេល​កូន​មាន​សភាព​ធម្មតា​វិញ​ហើយ អ្នក​មិនត្រូវ​គំរាម ឬ​ធ្វើតាម​ចិត្ត​របស់​ពួកគេ​ឡើយ បើ​ពុំ​ដូច្នោះ​ទេ​ពួកគេ​នឹងមាន​ទម្លាប់​បែបនេះ​រហូត​ទាល់តែ​ធំ។ ម្យ៉ាងវិញទៀត នៅ​ពេក​កូន​យំគាំង អ្នក​មិនត្រូវ​លើក​ពួកគេ​អង្រួន យក​វត្ថុផ្សេងៗញាត់​ចូល​មាត់ ឲ្យ​បៅដោះ ឬ​ទឹក​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​ពួក​ស្ទះ​ផ្លូវដង្ហើម។

សូម​ចាំ​ថា​ការ​យំគាំង​នេះ​ក៏​អាច​បាត់​ទៅវិញ​ខ្លួនឯង​ដែរ ក្នុង​រយៈពេល ៣០ទៅ ៦០វិនាទី។ ក៏ប៉ុន្តែ​ក្នុងករណី​ដែល​កូន​របស់​អ្នកមាន​បញ្ហា​យំគាំង​ច្រើនដង​ក្នុង​មួយថ្ងៃ អាចជា​សញ្ញា​មិន​ស្រួល ហេតុនេះ​ត្រូវ​នាំ​ពួកគេ​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here