អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យក្នុងប្រទេសស្វីសបានរកឃើញម៉ូលេគុលមួយដែលត្រូវបានគេហៅថា resveratrol នៅក្នុងសំបក គ្រាប់ទំពាំងបាយជូរ និងស្រាក្រហម ដែលមានសមត្ថភាពអាចការពារជំងឺមហារីកសួតបាន។
នៅក្នុងការពិសោធន៍ទៅលើសត្វកណ្តុរ ក្រុមអ្នកស្រាវជ្រាវបានប្រើសារធាតុ resveratrol ដើម្បីបង្ការជំងឺមហារីកសួត ដែលបង្កឡើងដោយសារធាតុពុលក្នុងផ្សែងបារី។
ក្រុមអ្នកជំនាញបានពិសោធន៍អស់រយៈពេល ២៦សប្តាហ៍រកឃើញថា សារធាតុ resveratrol អាចការពារជំងឺមហារីកសួត ហើយអាចជួយកាត់បន្ថយដុំសាច់មហារីករហូតដល់ ៤០ភាគរយ។ ហេតុនេះហើយ អ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យគ្រប់គ្នា ទទួលទានផ្លែទំពាំងបាយជូរជាប្រចាំ ព្រោះវាមិនត្រឹមតែអាចការពារជំងឺមហារីកនោះទេ វាក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព៕