សញ្ញាព្រមាន៥ចំណុច អ្នកកំពុងតែកើតជំងឺទឹកនោមផ្អែមប្រភេទទី១

0
1

កុំថាឡើងមនុស្សចាស់ សូម្បីតែមនុស្សវ័យក្មេងក៏កើតជំងឺទឹកនោមផ្អែមដូចគ្នាដែរ ប្រសិនបើពួកគេទម្លាប់ទទួលទានអាហារមិនល្អ។ ទោះជាយ៉ាងណា ប្រសិនបើអ្នករកឃើញរោគសញ្ញាដំបូងនៃជំងឺនេះ អ្នកអាចគ្រប់គ្រង និងព្យាបាលទាន់ពេលវេលា។ ដូច្នេះ បើសង្កេតឃើញរោគសញ្ញាមួយចំនួនដូចខាងក្រោមនេះ សូមប្រញាប់ទៅសុំជំនួយពីគ្រូពេទ្យជាបន្ទាន់៖

១​.ចេះតែស្រេកទឹក

ប្រសិនបើអ្នកមានអារម្មណ៍ស្រេកទឹក មានន័យថា រាងកាយរបស់អ្នកកំពុងតែខ្សោះជាតិទឹក។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីដែលអ្នកជួបស្ថានភាពបែបនេះជាប្រចាំ សូមប្រយ័ត្នព្រោះវាជារោគសញ្ញាដំបូង នៃជំងឺទឹកនោមផ្អែម។

២.ចេះតែអស់កម្លាំង

នៅពេលដែលអ្នកមានអាការអស់កម្លាំងញឹកញាប់ ងងុយគេង ឆាប់ខឹង ធុញធប់ក្នុងអារម្មណ៍ និងមិនចង់ធ្វើអ្វីសោះ វាអាចជាសញ្ញាព្រមានមួយនៃការប្រមូលផ្តុំជាតិស្ករច្រើនក្នុងរាងកាយ។ មូលហេតុនេះ ក៏អាចធ្វើឲ្យអ្នកចង់តែសម្រាក និងមិនមានថាមពលក្រោកចេញពីគ្រែដែរ។

៣.នោមញឹកពេលយប់

រោគសញ្ញាដំបូងមួយទៀត នៃជំងឺទឹកនោមផ្អែមប្រភេទី១ គឺការនោមញឹកញាប់នៅពេលដែលអ្នកគេងពេលយប់។

៤.ឃ្លានអាហាររហូត

នៅពេលដែលអាំងស៊ុយលីន និងគ្លុយកូសនៅក្នុងរាងកាយត្រូវបានកាត់បន្ថយ វានឹងនាំឲ្យអ្នកស្រេកឃ្លានញឹកញាប់ ហើយចង់រកអាហារញ៉ាំភ្លាមៗ។

៥.ស្រកទម្ងន់ភ្លាមៗ

ជាការពិតណាស់ នៅពេលដែលរាងកាយស្រកទម្ងន់ភ្លាម ខណៈដែលអ្នកបានបំពេញរបបអាហារគ្រប់គ្រាន់ក៏ដោយ នោះជាសញ្ញាមួយទៀតនៃជំងឺទឹកនោមផ្អែម។ យកល្អ អ្នកគួរតែព្យាបាលឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពកាន់តែធ្ងន់ធ្ងរ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here