អត្ថប្រយោជន៍​នៃ​ការ​ហែល​ទឹក​អំឡុងពេល​ពពោះ

0
1

ការ​ហែល​ទឹក គឺជា​កីឡា​ដ៏​មាន​ភាព​ពេញនិយម​សម្រាប់​មនុស្ស​មួយចំនួន ព្រោះ​វា​អាចជួយ​រក្សា​រាងកាយ​ទាំងមូល​ឲ្យ​មាន​សុខ​ភាពល្អ ប្រសិនបើ​អនុវត្តបាន​ទៀត​ទាត់។ ក៏ប៉ុន្តែ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​វិញ តើ​អាច​ហែល​ទឹក​បានទេ? មនុស្ស​មួយចំនួន​យល់ថា វា​មិនល្អ​នោះទេ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ប៉ុន្តែ​បើ​យោងតាម​គេហទំព័រ pregnancyvideo បាន​ចុះផ្សាយ​ថា ស្ត្រី​មាន​ផ្ទៃពោះ​អាចធ្វើ​ការ​ហែល​ទឹកបាន ហើយ​ទទួលបាន​អត្ថប្រយោជន៍​មួយចំនួន​ថែមទៀត។

 

១.ជួយ​ឲ្យ​រាងកាយ​មាន​ភាព​សកម្ម​ពេញ​មួយថ្ងៃ។

 

២.ពង្រឹង​សាច់ដុំ និង​ប​ង្កើ​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​កាន់តែ​រឹងមាំ។

 

៣.រក្សា​លំហូរ​ឈាម​រត់​បានល្អ​ពេល​រាងកាយ និង​ឈាម​ដែល​បញ្ជូន​តាម​ទងសុខ​ទៅកាន់​ទារក។

 

៤.ជួយផ្តល់​ថា​ម​ពេល​កាន់តែ​ច្រើនឡើង។

 

៥.ជួយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​គេង​យល់​ស្រួល​ក្នុង​ពេលយប់។

 

៦.ធ្វើ​ឲ្យ​អារម្មណ៍​មាន​ភាព​ស្រស់ស្រាយ។

 

ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ទាំងអស់នេះ អ្នក​ត្រូវ​ហែល​ទឹក​មួយថ្ងៃ ៣០នាទី ហើយ​ឲ្យ​បាន ៤ដង​ក្នុង​មួយ​សប្តាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here