កុំអៀនអ៊ី! នារីទើបនឹងពេញក្រមុំ បើចង់ឲ្យរដូវដំបូងមកឆាប់អស់ គួរធ្វើបែបនេះ

0
1

ធម្មតានៅពេលមករដូវ មនុស្សស្រីតែងមានអារម្មណ៍មួយម៉ៅច្រើន អស់កម្លាំង មិនចង់ញ៉ាំអាហារ មានការឈឺចាប់ ហើយមិនចង់ធ្វើអ្វីក្រៅពីសម្រាកឡើយ។ សម្រាប់នារីដែលធ្លាប់ឆ្លងកាត់ការមករដូវម្តងហើយ មិនជាអ្វីនោះទេ ក៏ប៉ុន្តែចំពោះនារីដែលទើបនឹងមករដូវជាលើកទីមួយវិញនោះ ច្បាស់ជាពិបាកក្នុងខ្លួនខ្លាំងណាស់។ ដូច្នេះ ដើម្បីឲ្យរដូវមកឆាប់អស់ នារីទើបនឹងពេញវ័យទាំងឡាយគួរតែធ្វើរឿងមួយចំនួននេះ។

១.ទទួលទានទឹកឲ្យបានច្រើន

ការទទួលទានទឹកច្រើន អាចជួយបណ្តេញឈាមឲ្យចេញមកក្រៅក៏កាន់តែលឿនដែរ ហើយវាអាចជួយកាត់បន្ថយភាពឈឺចាប់ក្នុងរាងកាយថែមទៀត។

២.ផឹកទឹកក្រូចឆ្មារ

ទឹកក្រូចឆ្មារ មានផ្ទុកជាតិអាស៊ីត ដែលអាចជួយជំរុញដល់ចលនានៃស្បូន និងបង្ហូរឈាមចេញមកក្រៅយ៉ាងរហ័ស។ ហេតុនេះ អ្នកគ្រាន់តែយកក្រូចឆ្មារមួយផ្លែ ច្របាច់យកទឹក លាយជាមួយនឹងទឹកក្តៅឧណ្ឌៗមួយកែវ ហើយទទួលទានជាការស្រេច។

៣.ផឹកតែខ្ញី

សារធាតុប្រឆាំងអុកស៊ីកម្ម របស់ខ្ញី មិនត្រឹមតែអាចប្រឆាំងនឹងការរលាកបានប៉ុណ្ណោះទេ វាក៏អាចជួយជំរុញដល់ការបញ្ចេញឈាមរដូវឲ្យឆាប់អស់ថែមទៀត។ សូមកាត់យកមើមខ្ញីប្រហែលជាមួយថ្នាំងដៃ មកបុកឲ្យម៉ត់ បន្ទាប់មកដាក់ចូលទៅក្នុងទឹកក្តៅមួយកែវ។ នៅពេលទឹកថយកំដៅ សូមបន្ថែមទឹកឃ្មុំ១ស្លាបព្រាចូល កូរឲ្យសព្វ រួចផឹកទាំងអស់ ក្នុងមួយថ្ងៃ ៣ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here