រូបមន្ត​ព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត ពេល​មាន​ផ្ទៃពោះ!

0
3

ស្រប​ពេលដែល​ភាពសប្បាយ​រីករាយ​នឹង​ការ​ជិត​បាន​ធ្វើជា​ម្តាយ​របស់គេ ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព​ផងដែរ ព្រោះ​អ្នក​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើនយ៉ាង រួមទាំង​ឬ​ស​ដូង​បាត​ផងដែរ។ តែបើ​យោងតាម​គេហទំព័រ pregnancyvideo  បាន​បង្ហាញថា ជំងឺ​ឬ​ស​ដូង​បាត អាច​ដោះស្រាយបាន ប្រសិនបើ​អ្នកអនុវត្ត​រូបមន្ត​មួយចំនួន​ដូចខាងក្រោម៖

១.ឧស្សាហ៍​ទទួលទាន​អាហារ​សម្បូរ​ជាតិ​សរសៃ
ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ គួរតែ​ឧស្សាហ៍​ទទួលទាន​អាហារ​សម្បូរ​ជាតិ​សរសៃ​ដូចជា បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាចជួយ​សម្រួល​ដល់​ចលនា​ពោះវៀន និង​ជួយ​ឲ្យ​លាមក​ទន់​ងាយស្រួល​ក្នុងការ​បន្ទោ​របង់។

២.ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន
ការទទួល​ទាន​ទឹក​យ៉ាងហោចណាស់​មួយថ្ងៃ ២លីត្រ ក៏​អាចជួយ​កាត់បន្ថយ​បញ្ហា​ទល់លាមក​ដែរ ព្រោះ​ការ​ទល់លាមក​ញឹកញាប់​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ឬ​ស​ដូង​បាត។

៣.មួយថ្ងៃ​ធ្វើ​លំ​ហាត់ប្រាណ ៣០នាទី
ការធ្វើ​លំ​ហាត់ប្រាណ​មួយថ្ងៃ​បាន ៣០នាទី អាចជួយ​ជំរុញ​ដល់​ការរំលាយ​អាហារ​ឲ្យ​ដំណើរការ​បានល្អ។ ចំពោះ​ការធ្វើ​លំ​ហាត់ប្រាន​ដ៏​ល្អ​បំផុត គឺ​យូ​ហ្គា ហែល​ទឹក ដើរ ឬ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​អំពី​លំ​ហាត់ប្រាណ​ដែល​ត្រឹមត្រូវ។

៤.ត្រាំ​ទឹក​ក្តៅ​ឧណ្ឌៗ
ការ​ងូតទឹក ហើយ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧណ្ឌៗរយៈពេល ១៥នាទី អាចជួយ​ប​ន្ថូ​រប​ន្ធ​យ​ផលប៉ះពាល់​តំបន់​ទ្វារធំ និង​ត្រគាក​បាន។

៥.ប្រើ​ទឹកកក
ស្ត្រី​មាន​ផ្ទៃពោះ អាច​ប្រើប្រាស់​ទឹកកក​អនាម័យ ពីរ​ទៅ​បី​ដុំ រុំ​នឹង​កន្សែង រួច​ស្អំ​ត្រង់​តំបន់​គូថ ដើម្បី​កាត់បន្ថយ​ការ​ហើម និង​ការឈឺចាប់។

ក្នុងករណី​ដែល​អ្នក​កើត​ជំងឺ​ឬ​ស​ដូង​បាត​យូរ ឬក៏​ឬ​ស​ដូង​បាត​មានការ​ឈឺចាប់​ខ្លាំង ហើយ​ឧស្សាហ៍​ធ្លាក់ឈាម​ទៀត​នោះ គួរតែ​ប្រញាប់​ទៅ​ជួប​ជាមួយនឹង​អ្នកជំនាញ ដើម្បី​រក​វិធី​ព្យាបាល​ជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here