មូលហេតុធំ៣ចំណុច ធ្វើ​ឲ្យ​ទ្វារមាស​ស្ងួត ក្រោយពេល​សម្រាលកូន

0
1
Close up of a woman with hands holding her crotch, isolated in a pink background

ក្នុងអំឡុងពេល​ពពោះ រាងកាយ​របស់​មនុស្ស​ស្រី​គ្រប់រូប​មានការ​ផ្លាស់ប្តូរ​យ៉ាងខ្លាំង ដោយសារតែ​កម្រិត​អ័រម៉ូន​កើតឡើង។ ចុះ​បន្ទាប់ពី​សម្រាលកូន​ហើយ​តើ​មាន​អ្វី​កើតឡើង​ទៀត​ចំពោះ​រាងកាយ? ការប្រែប្រួល​មាន​ច្រើន​ចំណុច​ណាស់ ហើយ​ក្នុងនោះ​ទ្វារមាស ក៏​ងាយ​នឹងរង​គ្រោះ​ផងដែរ ជាពិសេស​ភាព​ស្ងួត។ ភាព​ស្ងួត នេះហើយ​ជា​កត្តា​រំខាន​ដល់​ធំ​មួយ ដែល​ប​ណ្តោ​ល​ឲ្យ​ប៉ះពាល់​ដល់​ការ​បង្កាត់ភ្លើង​ស្នេហ៍ រវាង​គូ​ស្វាមីភរិយា នៅពេល​ក្រោយ។ ខាងក្រោម​នេះ ជា​មូលហេតុ​ដែល​ប​ណ្តោ​ល​ឲ្យ​ទ្វារមាស​ស្ងួត ក្រោយពេល​សម្រាល៖

Image result for after pregnancy

១. អ័រម៉ូន Estrogen និង progesterone កើន​ឡើងដល់​កំពូល​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ហើយ​ធ្លាក់​មកវិញភ្លាមៗក្រោយពេល​សម្រាលកូន។ មិនតែប៉ុណ្ណោះ​អ័រម៉ូន Estrogen នៅតែ​បន្ត​ធាក់​ចុះ​ក្នុងអំឡុងពេល​បំបៅ​ដោះ​កូន។

២.ហេតុអ្វី​បានជា​អ័រម៉ូន Estrogen ធ្លាក់ចុះ​បង្ក​ឲ្យ​ទ្វារមាស​ស្ងួត? តាមពិត​អ័រម៉ូន Estrogen មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​លំ​ហូរឈាម​ទៅកាន់​តំបន់​ឯកជន និង​បង្កើន​ទឹករំអិល​ឲ្យ​កាន់តែ​ច្រើនឡើង ដូច្នេះហើយ ទើប​បង្ក​ឲ្យ​ទ្វារមាស​មាន​សភាព​ស្ងួត ហើយ​ឧស្សាហ៍​បែក​ញី​ស​ខុសធម្មតា។

៣.លក្ខខណ្ឌ​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ​ទ្វារមាស​ស្ងួត គឺ​ការ​រលាក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ក្នុងអំឡុងពេល​សម្រាលកូន។ ចំណុច​នេះហើយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការផលិត​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ហើយ​ទីបំផុត ស្ត្រី​អាច​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត ឆាប់​ខឹង ឡើង​ទម្ងន់ និង​ស្ងួត​ទ្វារមាស៕

LEAVE A REPLY

Please enter your comment!
Please enter your name here