ស្រីៗគួរអាន! រោគសញ្ញាដំបូងនៃជំងឺមហារីកសុដន់

0
1

មហារីកសុដន់ គឺជាជំងឺដ៏កាចសាហាវខ្លាំងបំផុត ដែលកំពុងយារយីដល់ជីវិតមនុស្សស្រីជាច្រើននៅទូទាំងពិភពលោក ហើយក្នុងមួយឆ្នាំៗមានអ្នកស្លាប់ដោយសារតែជំងឺនេះ មិនតិចទេ។

តាមស្ថិតិបានបង្ហាញថា នៅក្នុងចំណោមស្ត្រី ៨នាក់ មានម្នាក់ដែលកើតជំងឺមហារីកសុដន់ នៅទូទាំងពិភពលោក ។ តែទោះបីជាជំងឺមហារីកសុដន់ សាហាវយ៉ាងណាក៏ដោយ អ្នកអាចព្យាបាលឲ្យជាសះស្បើយបាន ប្រសិនបើរកឃើញរោគសញ្ញាដំបូងរបស់វា។ ដូច្នេះហើយ អ្នកជំនាញបានបង្ហាពីរោគសញ្ញាមួយចំនួន នៃជំងឺមហារីកសុដន់ ដែលស្ត្រីទាំងអស់គួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត។

សុដន់ហើមឡើងក្រហម

នៅពេលដែលដុំសាច់មហារីកកើតឡើងនៅក្នុងជាលិកា វានឹងបង្កឲ្យសុដន់មានសភាពក្រហម ហើយហើម។ ប្រសិនបើអ្នកសង្កេតឃើញសុដន់ មានសភាពបែបនេះ គួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យជាបន្ទាន់។

ហើមកូនកណ្តុរ

ការហើមកូនកណ្តុរ គឺជាសញ្ញាទូទៅបំផុតនៃជំងឺមហារីកសុដន់ ប៉ុន្តែវាមិនលេចឡើងនៅក្នុងសុដន់នោះទេ។ មូលហេតុដោយសារតែកូនកណ្តុរ នៅក្រោមក្លៀក ហើយមានការប្រែលប្រួលនៅពេលដែល មហារីកសុដន់ កើតមានឡើង។ ក្រុមគ្រូពេទ្យបានបង្ហាញថា ហើមកូនកណ្តុរ អាចជារោគសញ្ញាដំណាក់កាលដំបូង នៃជំងឺមហារីកសុដន់ ហើយវាតែងតែកើតឡើងចំពោះអ្នកជំងឺមួយចំនួន។

ចុងសុដន់លឹបចូលក្នុង

សញ្ញាមួយទៀតនៃជំងឺមហារីកសុដន់ អាចសង្កេតមើលតាមរយៈ ចុងសុដន់ លឹបចូលក្នុង។ មិនតែប៉ុណ្ណោះ ចុងសុដន់ក៏អាចដុះរោមខុសធម្មតា រលាក ឬហូរសារធាតុរាវ ផងដែរ។

សុដន់ផ្លាស់ប្តូររូបរាង

ទំហំសុដន់ផ្លាស់ប្តូរ ក្នុងករណីដែលអ្នកមានផ្ទៃពោះ ឬអំឡុងពេលមករដូវ។ ទោះជាយ៉ាងណា ប្រសិនបើនៅសុខៗ ស្រាប់តែសុដន់មានការផ្លាស់ប្តូររូបរាង រួមទាំងមានការឈឺចាប់ អាចជាសញ្ញាព្រមាននៃជំងឺមហារីកសុដន់ហើយ។

រមាស់សុដន់

អ្នកជំងឺមហារីកសុដន់ ភាគច្រើន តែងមានអារម្មណ៍រមាស់ រលាក ឬមានកន្ទួលក្រហម។ កត្តានេះកើតឡើង ដោយសារតែការលូតលាស់យ៉ាងឆាប់រហ័សនៃកោសិកាមហារីក ដែលនាំឲ្យរារាំងដល់សរសៃឈាម និងសរសៃឈាមក្រោមស្បែក ហើយបង្កឲ្យសារធាតុរាវប្រមូលផ្តុំនៅក្នុងកោសិកាស្បែក និងធ្វើឲ្យស្បែកមានសភាពរមាស់៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here