សុក គឺជាសរីរាង្គដ៏សំខាន់បំផុត ព្រោះវាអ្នកផ្តល់អាហារូបត្ថម្ភ អុកស៊ីសែន និងសារធាតុរាវដែលទារកត្រូវការ។ ក្រៅពីនេះ តើអ្នកដឹងទេថា សុក មានភាពអស្ចារ្យអ្វីខ្លះទៀត ពេលទារកចាប់ផ្តើមបង្កកំណើត?
ខាងក្រោមនេះ ជាភាពអស្ចារ្យទាំង ៥ចំណុចដែលអ្នកចង់ដឹង៖
១.សុកអាចពង្រីកខ្លួន ដើម្បីបង្កើនការផ្តល់អាហារូបត្ថម្ភដល់ទារកក្នុងផ្ទៃកាន់តែមានភាពប្រសើរឡើង។ (ជាពិសេសបើស្ត្រីមានផ្ទៃពោះធ្វើលំហាត់ប្រាណនៅត្រីមាសទី១)
២.សុកមានទម្ងន់ចាបពី ២០០ ទៅ ៨០០ក្រាម។
៣.ជារៀងរាល់មួយនាទី ឈាមប្រហែលជា ២០ភាគរយរបស់អ្នកម្តាយត្រូវឆ្លងកាត់តាមរយៈសុក។
៤.សុកអាចផ្តល់អុកស៊ីសែន ដែលទារកត្រូវការបាន ១០០ភាគរយ។
៥.យើងតែងតែគិតថា សុកជាសរីរាង្គមួយរបស់អ្នកម្តាយ តែតាមពិតវាត្រូវបានបង្កើតឡើងពីឪពុកម្តាយទាំងពីរ៕