ក្រុមអាហារដែលអ្នកមិនគួរប៉ះពាល់ មុនពេលបង្កាត់ភ្លើងស្នេហ៍

0
1

អាហារដើរតួនាទីសំខាន់ណាស់ក្នុងការបង្កើន ឬកាត់បន្ថយរំញោចផ្លូវភេទ។ ដូច្នេះ ដើម្បីបង្កើនភាពសប្បាយរីករាយទាំងស្រុង មុនពេលរួមភេទអ្នកគួរតែជៀសវាងអាហារមួយចំនួន។

សណ្តែកសៀង៖ សណ្តែកសៀង គឺជាផលិតផលដែលល្អបំផុតសម្រាប់សុខភាព ប៉ុន្តែវាមិនល្អសម្រាប់ជីវិតផ្លូវភេទឡើយ។ សណ្តែកសៀងអាចកាត់បន្ថយអ័រម៉ូន testosterone ហើយធ្វើឲ្យបុរស និងនារីមិនសូវមានចំណង់ផ្លូវភេទឡើយ។

ហតដក៖ អាហារមួយប្រភេទនេះ មានភាពពេញនិយមខ្លាំងបំផុតនៅតំបន់អឺរ៉ុប ប៉ុន្តែបើយោងតាមការស្រាវជ្រាវបានបង្ហាញថា វាសម្បូរជាតិខ្លាញ់ឆ្អែត ដែលអាចធ្វើឲ្យស្ទះសរសៃឈាមវែន ជាពិសេសសរសៃឈាមដែលត្រូវបញ្ចូនទៅកាន់តំបន់ឯកជន។ ដូច្នេះ ចូរញ៉ាំត្រីដែលសម្បូរទៅដោយខ្លាញ់អូមេហ្គា ៣ ទើបល្អសម្រាប់សុខភាពបេះដូង និងធ្វើឲ្យជីវិតផ្លូវភេទមានភាពប្រសើរឡើងផងដែរ។

ភេសជ្ជៈប៉ូវកម្លាំង៖ មនុស្សមួយចំនួនគិតថា ភេសជ្ជៈប៉ូវកម្លាំងអាចជួយឲ្យមានកម្លាំងខ្លាំងក្នុងការឡើងឋានសួគ៌ ក៏ប៉ុន្តែការសិក្សាជាច្រើនបានបង្ហាញថា វាមានផ្ទុកជាតិស្ករខ្ពស់ ជាតិកាហ្វេអ៊ីន និងសារធាតុគីមី ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព។

ជាពិសេសសារធាតុគីមីដែលគេហៅថា quinine អាចកាត់បន្ថយកម្រិតអ័រម៉ូន testosterone កាត់បន្ថយចំនួនមេជីវិតឈ្មោល។ ដូច្នេះវាមិនមែនជាភេសជ្ជៈដែលសមស្របសម្រាប់បុរសនោះឡើយ។

ដំឡូងបារាំងចៀន៖ អាហារមួយប្រភេទនេះក៏មានភាពពេញនិយមសម្រាប់មនុស្សភាគច្រើនផងដែរ ប៉ុន្តែវាមិនល្អសម្រាប់ជីវិតផ្លូវភេទឡើយ ព្រោះវាសម្បូរទៅដោយជាតិខ្លាញ់ ជាពិសេសវាអាចជះឥទ្ធិពលអវិជ្ជមានដល់កម្រិតអ័រម៉ូន testosterone និងចរន្តឈាមនៅក្នុងសាច់ដុំ។ លើសពីនេះវាមិនល្អនោះឡើយសម្រាប់បំពង់សរសៃឈាមបេះដូង និងកាត់បន្ថយភាពឡើងរឹងនៃលិង្គ។

អាហារកំប៉ុង៖ អាហារកំប៉ុង ត្រូវបានគេចាត់ទុកជាផលិតផលទប់ស្តាត់ចំណង់ផ្លូវភេទ ដោយសារតែវាមានផ្ទុកជាតិអំបិលច្រើន។ ក្រៅពីនេះ អាហារកំប៉ុងមានផ្ទុកសារធាតុអាលុយមីញ៉ូម ដែលអាចបណ្តោលឲ្យមានបញ្ហាសុខភាពផ្លូវភេទជាច្រើន។ បុរសដែលទទួលទានអាហារកំប៉ុងច្រើន ហាក់ដូចជាមិនសូវមានចំណង់ផ្លូវភេទ ឬផ្លូវភេទខ្សោយ។

ជាតិអាល់កុល៖ ឥទ្ធិពលនៃជាតិអាល់កុល អាចរារាំងដល់សកម្មភាពរបស់អ័រម៉ូនផ្លូវភេទបុរស ដែលធ្វើឲ្យបុរសមានការលំបាកក្នុងការឈានដល់ចំណុចកំពូល និងខ្សោយចំណង់ផ្លូវភេទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here