តើអ្នកធ្លាប់លើកកូនអង្រួនដែរឬទេ? ឪពុកម្តាយមួយចំនួនចូលចិត្តប្រលែងលេងជាមួយនឹងកូនរបស់ពួកគេ ដោយលើកឡើងលើ ហើយអង្រួន ដើម្បីឲ្យកូនសើចសប្បាយ។ ក៏ប៉ុន្តែទម្លាប់មួយនេះមិនល្អសម្រាប់កូនតូចៗនោះទេ ព្រោះវាអាចធ្វើឲ្យក្រឡកខួរក្បាល ហើមខួរក្បាល ឬក៏លំហូរឈាមទៅកាន់ខួរក្បាលមានភាពមិនប្រក្រតី។
តាមរយៈគេហទំព័រ healthylifehouse បានចុះផ្សាយថា ប្រសិនបើករណីធ្ងន់ធ្ងរ ក្នុងចំណោមទារក៣នាក់ គឺមានម្នាក់បានស្លាប់។ រីឯទារកដែលនៅមានជីវិត អាចប្រឈមនឹងបញ្ហាសៃប្រសាទ ពិការខួរក្បាល រៀនមិនចេះ ឬនិយាយភាសាមិនច្បាស់។
បើយោងតាមការសិក្សាមួយបានបង្ហាញដែរថា ការអង្រួនកូនរយៈពេលតែ ៥វិនាទី ក៏អាចប្រឈមនឹងបញ្ហាដូចបានរៀបរាប់ពីខាងលើនេះដែរ។ ហេតុនេះ ឪពុកម្តាយទាំងឡាយគួរប្រុងប្រយ័ត្នចំពោះសកម្មភាពប្រលែងលេងជាមួយនឹងកូនតូចៗ បើជ្រុលជ្រោះមិនងាយនឹងកែខៃបានវិញឡើយ៕
សូមទស្សនាវីដេអូដែលបង្ហាញពីផលប៉ះពាល់ខួរក្បាលដូចខាងក្រោម៖