អាហារ៤ប្រភេទ ញ៉ាំកាន់តែច្រើន ថ្លើមកាន់តែឆាប់វិនាស

0
1

បន្ទាប់ពីការទទួលទាន អាហារត្រូវរំលាយ សំយោគ និងលាងសម្អាតដោយថ្លើម។ ប្រសិនបើអ្នកញ៉ាំអាហារ និងភេសជ្ជៈដែលមានសុខភាពល្អ ថ្លើមរបស់អ្នកក៏អាចរក្សាបានល្អយូរអង្វែងដែរ។

ផ្ទុយទៅវិញ បើអាហារ និងភេសជ្ជៈដែលអ្នកញ៉ាំគ្មានផាសុខភាព វានឹងប៉ះពាល់ដល់សុខភាពថ្លើមជាពុំខាន។ ដូច្នេះអ្នកគួរតែដឹងថា អាហារអ្វីខ្លះដែលត្រូវជៀសវាង ដើម្បីជួយការពារថ្លើមរបស់អ្នកឲ្យមានសុខភាពល្អ។ ខាងក្រោមនេះ ជាក្រុមអាហារដែលអាចបណ្តោលឲ្យខូចថ្លើម៖

១.អាហារកែច្នៃ

ពពួកសាច់កែច្នៃទាំងអស់សុទ្ធតែមានផ្ទុកជាតិអំបិលខ្ពស់ ដែលអាចធ្វើឲ្យងាយនឹងខូចថ្លើមបំផុត។ វាជាការពិតណាស់ រាងកាយរបស់យើងត្រូវការសូដ្យូមមួយចំនួន ដើម្បីគ្រប់គ្រងសម្ពាធឈាម ប៉ុន្តែប្រសិនបើកម្រិតសូដ្យូមខ្ពស់ពេកអាចផលិតសារធាតុរាវលើសកម្រិតនៅក្នុងថ្លើម និងរាងកាយ។

លើសពីនេះទៅទៀត សាច់កែច្នៃជាច្រើនមានជាតិខ្លាញ់មិនល្អ ដែលអាចបង្កឲ្យមានហានិភ័យនៃការវិវត្តទៅជាជំងឺខ្លាញ់ក្នុងថ្លើម។ យកល្អ អ្នកគួរតែគ្រប់គ្រងការទទួលទានបរិមាណនៃជាតិសូដ្យូមជាប្រចាំថ្ងៃ កុំលើសពី ១ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ។

២.បន្លែកំប៉ុង

ប្រភេទបន្លែកំប៉ុងក៏មានផ្ទុកជាតិអំបិលខ្ពស់ ដែលធ្វើឲ្យប៉ះពាល់ដល់ថ្លើមដូចអាហារកែច្នៃដែរ។ ប្រសិនបើអ្នកចង់ទទួលទានបន្លែ គួរតែជ្រើសយកបន្លែស្រស់ៗវិញល្អជាង។

៣.ផ្លែឈើក្រៀម

ផ្លែឈើក្រៀមច្រើនតែមានកម្រិតជាតិស្ករខ្ពស់ ដែលមានផលប៉ះពាល់ដល់សរីរាង្គថ្លើម។ ជាពិសេសផ្លែឈើក្រៀម មានផ្ទុកសារធាតុ fructose ខ្ពស់ដែលជាជាតិស្ករមិនរលាយនៅក្នុងរាងកាយ ដូចទៅនឹងស្ករដទៃទៀត ដែលជាលទ្ធផលនៃការកើនឡើងនៃជំងឺរលាកថ្លើម និងខ្លាញ់ក្នុងថ្លើម។

៤.ភេសជ្ជៈមានផ្ទុកជាតិស្ករ

ទោះបីជាអ្នកមិនផឹកស្រាក៏ដោយ ការផឹកភេសជ្ជៈមានជាតិស្ករច្រើនពេកអាចជួយកាត់បន្ថយមុខងារនៃថ្លើម។ ស្រដៀងទៅនឹងផ្លែឈើក្រៀម ដែលមានផ្ទុកជាតិស្ករ fructose ធ្វើឲ្យថ្លើមងាយនឹងខូចដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here